ក្រុមហ៊ុន​នៅ​អាស៊ី​មួយ​ជិត​តាមទាន់ Apple ជា​ក្រុមហ៊ុន​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក

អន្តរជាតិ

កាលពី​ថ្ងៃទី ០៩ ឧសភា​កន្លង​ទៅ តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង Saudi Arabian Oil Co. មាន​ការ​ហក់ឡើង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ រហូត​ធ្វើ​ឲ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​មួយ​នេះ​ ស្ទើរ​តែ​ស្មើ​នឹង​ក្រុមហ៊ុន Apple ដែល​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​បច្ចុប្បន្ន​តម្លៃ​ឥន្ធនៈ​មាន​ការ​កើនឡើង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ប្រេង​ស្ទើរ​ទូទាំង​ពិភពលោក​សុទ្ធ​តែ​មាន​ការ​កើនឡើង ជាក់ស្ដែង​មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani ក៏​ទទួល​បាន​ផល​ចំណេញ​ពី​ការ​លក់​ប្រេង​រាប់​លាន​ដុល្លារ​ផងដែរ​កាលពី​ពេល​កន្លង​ទៅ​។

ក្រឡេក​មក​មើល​តម្លៃ​មូលធន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ថ្លៃៗ​បំផុត​លើ​លោក​វិញ គឺ​ Apple នៅ​តែ​បន្ត​ឈរ​ជើង​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​តាំង​ពី​ឆ្នាំ ២០២០ មក ខណៈ​បច្ចុប្បន្ន​តំណែង​មួយ​នេះ​កំពុង​តាម​កាន់តែ​កៀក​នឹង​របូត​ទៅ​ក្នុង​ដៃ​នៃ​ក្រុមហ៊ុន​នៅ​មជ្ឈិមបូព៌ា​ខាងលើ។

ខាង​ក្រោម​គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​ទាំង ៧៖​

  1. Apple មាន​តម្លៃ​មូលធន​ទីផ្សារ ២,៦ ទ្រីលាន​ដុល្លារ
  2. Aramco មាន​តម្លៃ​មូលធន​ទីផ្សារ ២,៤៥ ទ្រី​លាន​ដុល្លារ
  3. Microsoft មាន​តម្លៃ​មូលធន​ទីផ្សារ ១,៩៨ ទ្រីលាន​ដុល្លារ​
  4. Alphabet មាន​តម្លៃ​មូលធន​ទីផ្សារ ១,៤៨ ទ្រីលាន​ដុល្លារ​
  5. Amazon មាន​តម្លៃ​មូលធន​ទីផ្សារ ១,១១ ទ្រីលាន​ដុល្លារ
  6. Tesla មាន​តម្លៃ​មូលធន​ទីផ្សារ ៨១៥,៤៥ ពាន់​លាន​ដុល្លារ
  7. Berkshire Hathaway មាន​តម្លៃ​មូលធន​ទីផ្សារ ៦៩២,០៨ ពាន់​លាន​ដុល្លារ​

ប្រភព: Gulfbusiness