ដំណាំកាហ្វេនៅកម្ពុជាកាន់តែមានសក្តានុពល ដោយមានដាំដុះកាន់តែច្រើន រួមទាំងមានការវិនិយោគពីក្រៅប្រទេស។
ក្នុងជំនួបជាមួយក្រុមវិនិយោគិនចិនកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានសម្តែងការស្វាគមន៍និងគាំទ្រ ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មកាហ្វេនៅកម្ពុជា ក្នុងការឆ្លើយតបតាមតម្រូវការទីផ្សានាំចេញ។
រដ្ឋមន្ត្រីក៏បានជូនយោបល់ដល់គណៈប្រតិភូថា នៅខេត្តមណ្ឌលគីរីមានសក្តានុពលលើការដាំដុះដំណាំកាហ្វេ ហើយបើមានឱកាសអាចជួបពិភាក្សាជាមួយសហគមន៍ធ្វើការអនុវត្តផលិតកម្មតាមកិច្ចសន្យា។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បានណែនាំឱ្យគណៈប្រតិភូធ្វើការណាត់ជួបជាមួយលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសិក្សាពីសក្តានុពលនៃវិស័យវារីប្បកម្មទាំងទឹកសាបនិងសមុទ្រ ដើម្បីធ្វើការវិនិយោគជាខ្សែច្រវ៉ាកឮ ផលិតកម្មតែម្តងនិងនាំចេញ៕