បើយោងតាមការឲ្យដឹងពីរបាយការណ៍ផ្លូវការរបស់អ៊ុយក្រែនដែលបានផ្សាយកាលពីថ្ងៃអង្គារ៍កន្លងទៅ អតីតប្រធានាធិបតី Leonid Makarovych Kravchuk ដែលជាប្រធានាធិបតីទី ១ នៃប្រទេសអ៊ុយក្រែនបានទទួលមរណភាពហើយនៅក្នុងវ័យ ៨៨ ឆ្នាំ។
ចំពោះមូលហេតុដែលបណ្ដាលឲ្យកើតមានសោកនាដកម្មមួយនេះ គឺមិនត្រូវបានបង្ហើបឲ្យដឹងឡើយ គ្រាន់តែកន្លងមកសុខភាពរបស់បុគ្គលសំខាន់បំផុតប្រចាំប្រទេសខាងលើគឺមានសភាពខ្សោយ ពោលគឺធ្លាប់វះកាត់បេះដូងម្ដងកាលពីឆ្នាំទៅ។
បញ្ជាក់បន្តិចថា លោក Kravchuk គឺជាបុគ្គលសំខាន់មួយរូបដែលបានចូលរួមចលនាទាមទារឯករាជ្យសម្រាប់ប្រទេសអ៊ុយក្រែន ក្រោយផ្ដាច់ខ្លួនចេញពីសហភាពសូវៀត និងនៅឆ្នាំ ១៩៩១ លោកទទួលបានការគាំទ្រក្លាយជាប្រធានាធិបតីតំបូងបំផុត និងបានកាន់តំណែងដល់ឆ្នាំ ១៩៩៤៕
ប្រភព: MSN