មិនចាញ់ប្រេនធំៗរបស់បរទេសនោះទេ P.Y Mart ដែលជាម៉ាតលក់ទំនិញមួយដែលបង្កើតឡើងដោយកូនខ្មែរ កំពុងពង្រីកសាខានៅទូទាំងប្រទេស ។ បើតាមលោក ឌី វ៉ាន់ខូវ អគ្គនាយក P.Y Mart បានបញ្ជាក់ថា ការពង្រីកសាខាថ្មីជាច្រើននៅទូទាំង២៥ខេត្តរាជធានី P.Y Mart បានវិវត្តកាន់តែមានស្តង់ដារជាងមុន និងបានដាក់បន្ថែមទំនិញផ្សេងៗជាច្រើនមុខ ហើយសន្ទុះនៃលក់របស់ តំណាងលក់រាយ របស់ P.Y Mart តាមសាខានីមួយៗ បានកើនឡើងយ៉ាងខ្លាំងផងដែរ។
លោក ឌី វ៉ាន់ខូវ បានបន្តថា សម្រាប់អាជីករ ស្ត្រីមេផ្ទះ អ្នកធ្វើការឱ្យគេ សិស្ស និងនិសិត្ស អ្នកដែ ល មានមុខរបរហើយ ប៉ុន្តែកំពុង ស្វែងរកមុខរបរថ្មី ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន អាចពិចារណា ជាមួយ នឹងការទិញហ្វ្រេនឆាយ P.Y Mart ជាមួយនឹងតម្លៃសមរម្យ។
ជាមួយគ្នានេះ កញ្ញា រ៉ូពី លីណា ដែលបានបើកដំណើរការសាខា P.Y Mart នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា កត្តាដែលជំរុញអោយកញ្ញាទិញប្រេន P.Y Mart ដោយសារតែសំលឹងថាជាអាជីវកម្មថ្មីមួយបែបទំនើប ងាយស្រួលលក់នៅទីតាំងផ្ទាល់ក៏បាន និងលក់នៅលើអនឡាញក៏បាន។ ហើយអ្វីរឹតតែពិសេស ម្ចាស់ប្រេនក៏បានជួយធ្វើយុទ្ធសាស្រ្ត ទីផ្សារ និងការប្រម៉ូតផលិតផលផ្សេងនៅលើបណ្តាញសង្គមថែមទៀតផង។
គួរបញ្ជាក់ថា P.Y Mart ដែលជាម៉ាតលក់ទំនិញមួយដែលបង្កើតឡើងដោយកូនខ្មែរ។ P.Y Mart មានលក់នំចំណី ភេសជ្ផៈ គ្រឿងឧបភោគបរិភោគ ឧបករណ៍ប្រើប្រាស់ សម្ភារៈអគ្គិសនី គ្រឿងអេឡិចត្រូវនិកទំនើបៗ នាំចូលមកពីសហរដ្ឋអាមេរិក ចិន កូរ៉េ និងថៃជាដើម ៕