កិច្ច​ព្រមព្រៀង​ទិញ Twitter ៤៤ ពាន់​លាន​ដុល្លារ​របស់ Elon Musk ជាប់​លេខ ៣ នៃ​ការ​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​លើ​លោក

អន្តរជាតិ

ដូច​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា កន្លង​មក​មហាសេដ្ឋី​មាន​បំផុត​លើ​លោក Elon Musk បាន​សម្រេច​កិច្ចព្រមព្រៀង​ទិញ​ក្រុមហ៊ុន​បណ្ដាញសង្គម​ខ្នាត​យក្ស Twitter ក្នុង​តម្លៃ​ប្រមាណ ៤៤ ពាន់​លាន​ដុល្លារ និង​រង់ចាំ​ថ្ងៃ​ផ្ទេរ​សិទ្ធ​គ្រប់គ្រង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះ​ជា​កិច្ចព្រមព្រៀង​រវាង​ Elon Musk និង Twitter មាន​តម្លៃ​ដល់​រាប់​សិប​ពាន់​លាន​ដុល្លារ​ក្ដី តែ​កិច្ចព្រមព្រៀង​មួយ​នេះ​មិនមែន​ជា​​ការ​ទិញ​យក​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​លើ​លោក​ក្នុង​តម្លៃ​ថ្លៃ​បំផុត​នោះ​ឡើយ។

ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​រាយ​នាម​ការ​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្លៃ​បំផុត​លើ​លោក៖

  1. Microsoft ទិញ​យក​ក្រុមហ៊ុន Activsion Blizzard ក្នុង​តម្លៃ ៦៨,៧ ពាន់​លាន​ដុល្លារ
  2. Dell ទិញ​យក​ក្រុមហ៊ុន EMC ក្នុង​តម្លៃ ៦៧ ពាន់​លាន​ដុល្លារ
  3. Elon Musk ទិញ​យក​ក្រុមហ៊ុន Twitter ក្នុង​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ
  4. Avago Technologies ទិញ​យក​ក្រុមហ៊ុន Broadcom ក្នុង​តម្លៃ ៣៧ ពាន់​លាន​ដុល្លារ
  5. AMD ទិញ​យក​ក្រុមហ៊ុន Xlinix ក្នុង​តម្លៃ ៣៥ ពាន់​លាន​ដុល្លារ

ប្រភព: Bllnr