ជារៀងរាល់ឆ្នាំ នៅថ្ងៃព្រះរាជពិធីចម្រើនព្រះជន្ម នៅក្នុងព្រះបរមរាជវាំង គេតែងចាត់ចែងឲ្យមានពិធីជាផ្លូវការ ដែលធ្វើតាមទំនៀមទំលាប់សាសនា។ នៅក្នុងឱឱកាសនៃបុណ្យចម្រើនព្រះជន្មនៃព្រះមហាក្សត្រខ្មែរ នៅគ្រប់ទីកន្លែងស្ថាប័នរដ្ឋ ឯកជន បានដាក់តាំងព្រះឆាយាល័ក្ខណ៏ ព្រះអង្គដោយមានភ្លើងចម្រុះពណ៌ និង ផ្កាផ្ញីលំលំអទៀតផង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា គម្រប់ព្រះជន្ម៦៩ព្រះវស្សា យាងចូល៧០ព្រះវស្សា។
ក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងបំពេញមហាព្រះរាជកុសលតាមប្រពៃណីរបស់ព្រះពុទ្ធសាសនា នៅព្រះមហាប្រាសាទខេមរិន្ទក្នុង ព្រះបរមរាជវាំង ធ្វើឲ្យព្រះរាជពិធីបុណ្យបានប្រព្រឹត្តិទៅក្នុងសភាពដ៏មហោឡារិក អធិកអធម និងជ័យមង្គល។
ទន្ទឹមនឹងនោះ ប្រជារាស្ត្រនៅទូទាំងកម្ពុជា បានសម្តែងនូវមនោសញ្ចេតនាស្វាមីភក្តិ ប្រកបដោយការគោរពដ៏ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរយ៉ាងក្លេវក្លាបំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រ នៅថ្ងៃទី១៥ ខែឧសភាឆ្នាំ១៩៥៣ នាទីក្រុងភ្នំពេញ។ ទ្រង់ ជាព្រះរាជបុត្រា សម្តេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ។ ព្រះអង្គមានបងប្អូនរួមឧទ្ទរណ៍តែពីរព្រះអង្គប៉ុណ្ណោះ គឺទ្រង់ និងព្រះអង្គនរិន្ទរពង្សជាព្រះរាជអាណុច។
ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់ជាបេក្ខជនតែមួយអង្គគត់ សម្រាប់ព្រះរាជតំណែងដ៏ខ្ពង់ខ្ពស់ ជាព្រះមហាក្សត្រ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកឆន្ទ ក្នុងសំឡេង៩ លើ៩ សំឡេង ដើម្បីឡើងសោយរាជ្យជាព្រះមហាក្សត្រ ជំនួសព្រះបិតា ព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ខណៈព្រះអង្គកំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ថែទាំព្រះរោគព្រះបិតា។
ក្រោយពីបានទទួលការជ្រើសតាំងជាព្រះមហាក្សត្រ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ នោះមក ព្រះអង្គទ្រង់រាជនុញ្ញាតឲ្យលោក ចាង ស៊ីវមិញ អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងមេដឹកនាំបក្សកុម្មុយនិស្តចិន ចូលគាល់ និងប្រោសព្រះរាជទាន សវនាការជាលើកដំបូង នៅក្នុងទីក្រុងប៉េកាំង។
លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងមកមាតុភូមិវិញ ដើម្បីទទួលព្រះរាជពិធីរាជាភិសេក គ្រងរាជសម្បត្តិ ជាផ្លូវការ។
នៅ
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ត្រូវបានរៀបចំឡើងជាឱឡារឹក។ ព្រះមហាក្សត្រកម្ពុជា មានព្រះបរមងាថា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា ខេតិយា ខេមរារ៉ុងរឿង ពុទ្ធំព្រាធិរា មហាក្សត្រ ខេមរាជនា សមូហភា កម្ពុជៈ ឯករាជ្យរដ្ឋ បូរណសន្តិ សុភមង្គុលា សេរីវិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី៕