មហាសេដ្ឋីកសិកម្ម ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានចំណាយពេលដ៏មានតម្លៃចែករំលែកចំណេះដឹងល្អៗមួយចំនួនដល់ឧកញ៉ាថ្មីវ័យក្មេង ខេមរៈ សិរីមន្ត កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោហៅកាត់ថា TYDA។
ដើម្បីជាការតបស្នងដឹងគុណ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ជូនដល់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោដែរនោះ បានបង្ហោះសារលើទំព័រហ្វេសបុក កាលពីម្សិលមិញថា៖ “គោរពអរគុណ អ្នកឧកញ៉ាពូ ដែលបានចែករំលែកចំណេះដឹងល្អៗដល់ក្មួយ”។
គួររំឭកថា តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រៅពីអាជីពជាអ្នកសិល្បៈ បច្ចុប្បន្ន ខេមរៈ សិរីមន្ត កំពុងមានមុខជំនួញលក់ដីឡូត៍ជាច្រើនគម្រោងផងដែរ៕