ក្រុមហ៊ុនគ្រឿងអលង្ការធំបំផុតមួយរបស់ពិភពលោក គ្រោងបោះទុន ១០០ លានដុល្លារ សាងសង់រោងចក្រ នៅវៀតណាម

អន្តរជាតិ

Pandora ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បីល្បាញបំផុត លើពិភពលោក កំពុងមានគម្រោង ក្នុងការបង្កើតរោងចក្រថ្មីមួយ តម្លៃ ១០០ លានដុល្លារ នៅក្នុងប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងតាមរយ:រោងចក្រថ្មីនេះផងដែរ ត្រូវបានគេដឹងថា នឹងត្រូវសាងសង់ នៅក្នុងតំបន់ឧស្សាកម្មវៀតណាម-សិង្ហបុរី ទី ៣ ក្នុងខេត្ត Binh Doung ស្របពេលក្រុមហ៊ុនរបស់ប្រទេសដាណឺម៉ាកមួយនេះ បានបេ្តជ្ញាថានឹងសាងសង់រោងចក្ររបស់ខ្លួន តាមស្តង់ដាបៃតង និងដំណើរការទាំងស្រុង ដោយថាមពលកកើតឡើងវិញ ។

គួរឱ្យដឹងថាផងដែរថា ការសាងសង់រោងចក្រថ្មីនេះ គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ ខណ:ការផលិត នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៤ ។ ស្របពេលនេះ គឺជារោងចក្រនៅក្រៅប្រទេសទី ៣ ហើយ របស់ក្រុមហ៊ុន Pandora  ដោយបច្ចុប្បន្នមានមួយ ស្ថិតនៅក្នុងប្រទេសថៃ ។

យ៉ាងណា លោក Jeerasage Puranasamriddhi ប្រធានផ្នែកផ្គត់ផ្គង់របស់ក្រុមហ៊ុន Pandora បាននិយាយថា ៖ ” យើងបានស្វែងរកប្រទេសជាច្រើននៅជុំវិញពិភពលោក មុនពេលសម្រេចចិត្តជ្រើសយកប្រទេសវៀតណាម និងខេត្ត Binh Duong ដើម្បីសាងសង់រោងចក្រថ្មី ” ។

បញ្ជាក់ផងដែរថា Pandora គឺជាក្រុមហ៊ុនផលិត និងលក់រាយគ្រឿងអលង្ការធំបំផុតរបស់ពិភពលោក ដែលបង្កើតឡើងដោយជនជាតិដានឺម៉ាក នៅក្នុងឆ្នាំ ១៩៨២ ខណ:កាលពីឆ្នាំមុន ក្រុមហ៊ុនអាចលក់ផលិតផលរបស់ខ្លួន នៅក្នុងទីផ្សារជាង ១០០ ដោយទទួលបានប្រាក់ចំណូលរហូតដល់ ៣,៥ ពាន់លានដុល្លារ ៕

ប្រភព: VN Express