រឿងសិស្សសាលា​ផ្សារដើម​​ថ្កូវ​ព្រួត​គ្នា​វាយ​​សិស្ស​ស្រី​​ម្នាក់ បញ្ចប់​​​រឿង​ត្រឹម​​​សុំ​​ទោស…

ព័ត៌មានថ្មីៗ

ភ្នំពេញ​ ៖​ ​ មត្ថកិច្ច​បាន​នាំ​ខ្លួនក្មេង​ស្រី​ចំនួន​៤​នាក់ ​យក​ទៅ​សួរនាំ​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្មេង​ស្រី​សិស្ស​ វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវម្នាក់​ ហើយ​ថតរូប​បង្ហោះ​ផ្អើល​ពេញ​បណ្តាញ​សង្គម​។ ជាមួយគ្នានេះ សមត្ថកិច្ច​ក៏បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ​ និង​អាណាព្យា​បាល​ទាំងអស់​ ដើម្បី​ដោះស្រាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មក​រា​ ឆ្នាំ ២០២០ ភាគី​បង្ក​បាន​យល់ព្រម​ទទួលកំហុស​ និង​សុំ​ទោស​ចំពោះ​មុខ​សមត្ថកិច្ច​ ហើយ​ភាគី​រង​គ្រោះ ​និង​ឪពុក​ម្តាយ​ មិន​ប្តឹងផ្តល់​នោះ​ទេ​ ដោយ​សុំ​ឲ្យ​ភាគី​វាយ​កូន​គាត់​ធ្វើ​កិច្ចសន្យា​ បញ្ឈប់​មិន​អោយ​មាន​លើក​ក្រោយ​ទៀត​ឡើយ​ ។​ នេះបើតាមការលើកឡើងរបស់សមត្ថកិច្ចការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ។

ក្រោយធ្វើការសម្របសម្រួលត្រូវរ៉ូវគ្នាហើយនោះ​ ករណី​នេះ​ សមត្ថកិច្ច​មិន​ប​ញ្ជួ​ន​សុំ​ណំ​រឿង​នោះ​ ទៅ​កាន់​តុលាការ​ឡើយ​ ព្រោះ​ពួក​គេ​សុទ្ធតែ​ជា​អ​និ​ថ​ជន​នៅឡើយ​ ។​

​សូម​រំលឹក​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២០​​ មានក្មេង​ស្រី​ ចំនួន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​ បង្ហាញ​ថា​ ពួក​គេ​បាន​វាយ​ធ្វើ​បាន​ក្មេង​ស្រី​ម្នាក់​ នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​សារ​ជា​ថ្មី​ដល់​មហាជន​ ហើយ​សមត្ថកិច្ច​ក៏​មិន​បង្អង់​យូរ​ដែរ​ បាន​នាំ​គ្នា​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ភ្លាមៗ​យក​មក​សួរនាំ​អប់រំ​ តាម​បណ្ដឹង​ភាគី​ឪពុក​ម្ដាយ​ខាង​ក្មេង​ស្រី​រង​គ្រោះ​ ។​

​បើ​តាម​សមត្ថកិច្ច​និយាយ​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ស្រ៊ុ​ន​ កែវ​មរកត​ អាយុ​១៦​ឆ្នាំ​ រៀន​ថ្នាក់​ទី​៨​ នៃ​វិទ្យាល័យ​ដើម​ថ្កូវ​ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ផ្លូវ​៣៤៣០​។​ ចំណែក​ក្រុម​ជន​បង្ក​មាន​គ្នា​៤​នាក់​ រៀន​ថ្នាក់​ទី​៩​ម្នាក់​ ដោយ​បាន​ហៅ​បក្ខពួក​ពី​ខាងក្រៅ​សាលា​មក​ ចំនួន​៣​នាក់​ទៀត​ មក​វាយ​លើ​ជន​រង​គ្រោះ​ ។​ យោង​តាម​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​ហិង្សា​នេះ​ កើតឡើង​កាលពី​រសៀល​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​ ប៉ុន្ដែ​វី​ដេ​អូ​ឃ្លី​ប​នេះ​ទើបតែ​បែកធ្លាយ​សង្ស័យ​មិត្តភក្ដិ​របស់​នាង​លួច​ថត​ហើយ​បង្ហោះ​នៅ​ពេល​ក្រោយមក​។​

​បើ​តាម​ម្តាយ​យុវតី​រង​គ្រោះ​បាន​អះអាង​ថា​ គាត់​មិន​បាន​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ​ ទើបតែ​រសៀល​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២០​ ឃើញ​មាន​រូបភាព​បង្ហោះ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ ហើយ​បានដឹង​ថា​ កូន​គាត់​មានកូន​សិស្ស​ស្រី​ដូច​គ្នា​ ចោមរោម​វ៉ៃ​យ៉ាង​ចាស់ដៃ​ ទើប​គាត់​ទៅ​ដាក់​ពាក្យបណ្ដឹង​ជាមួយនឹង​ភស្ដុ​តាង​មួយ​នេះ​។​ ក្រោយមក​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ ក៏​បាន​អន្តរាគមន៍​ និង​ស្វែងរក​តាម​សកម្មភាព​ហិង្សា​ក្នុង​ វី​ដេ​អូ​ឃ្លី​ប​ និង​នាំ​ក្មេង​ស្រី​សិស្សសាលា​ចំនួន​៤​នាក់​មក​សាកសួរ​៕