ក្រៅពីអចលនទ្រព្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ជម្រុញបន្ថែមនាំចេញផលិតផលកសិកម្មរបស់កម្ពុជា

ជុំវិញ​ឧកញ៉ា

អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​មហាជន​ស្គាល់​ថា ជា​មហាសេដ្ឋី​វ័យក្មេង​ម្នាក់​កំពុង​តែមាន​ប្រជាប្រិយ​ភាពជោគជ័យ​លើ​វិស័យ​ជំនួញធំៗជាច្រើននៅកម្ពុជា។
បច្ចុប្បន្នអ្នកឧកញ៉ា បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ លើការចង់ជម្រុញបន្ថែមលើការវិនិយោគវិស័យកសិកម្ម និងនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួបពិភាក្សាការងារជាមួយលោក Lee Changhoon តំណាងជាន់ខ្ពស់ក្រុមហ៊ុន Hyundai Corporation និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Hyundai Agro ប្រចាំកម្ពុជា និងសម្ព័ន្ធក្រុមហ៊ុន Hyundai ៥ ផ្សេងទៀត និងសហការី នៅគេហដ្ឋានរបស់លោកផ្ទាល់ នៅរាជធានីភ្នំពេញ។

ក្រុមហ៊ុន Hyundai ពេលបច្ចុប្បន្នបាននឹងកំពុង នាំចេញផលិតផលកសិកម្ម រួមមានផ្លែស្វាយ ត្រយ៉ូងចេក ស្លឹកចេក រំដេង និងស្លឹកគ្រៃ ។ល។ របស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ បារាំង ហុងកុង ចិន ឌូបៃ និងប្រទេសផ្សេងទៀត។

អ្នកឧកញ៉ា ថ្លៃងបញ្ជាក់បន្ថែមថា ក្រុមការងារយើងមានចំណាប់អារម្មណ៍ខ្ពស់ ហើយកំពុងសិក្សា វាយតម្លៃ ដើម្បីចូលរួមជម្រុញបន្ថែមលើការវិនិយោគវិស័យកសិកម្ម និងនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅបណ្តាប្រទេសផ្សេងទៀតឲ្យបានកាន់តែច្រើនផងដែរ។

សូមជម្រាបថា ក្នុង​រយៈពេល​១២​ខែ ឆ្នាំ​២០២១ ​កន្លងទៅ​នេះ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន ​ដែលមាន​តម្លៃ​ជាទឹកប្រាក់​ប្រមាណ​៥ពាន់​លាន​ដុល្លារ​។ បើតាមរបាយការណ៍​បឋម​របស់​ក្រសួង​កសិកម្ម ។

របាយការណ៍ដដែលបង្ហាញថា​ការ​នាំចេញ​ស្រូវ អង្ករ ​និង​កសិផល​ក្រៅពី​ស្រូវ អង្ករ ​មាន​ទំហំ​ទឹកប្រាក់​ធំជាង​គេ ​ក្នុងចំណោម​កសិផល​សំខាន់​ៗ​ដទៃ​ទៀត​នៃ​វិស័យ​កសិកម្ម​៕