រដ្ឋាភិបាល​ជប៉ុន​ត្រៀម​ផលិត​លុយ​បន្ថែម​ជិត ២១ ពាន់​លាន​ដុល្លារ​ ទប់ទល់​ប្រេង​ឡើង​ថ្លៃ

អន្តរជាតិ

យោង​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ​សារព័ត៌មាន Reuters បាន​បង្ហាញ​ថា រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​ផលិត​លុយ​បន្ថែម​សម្រាប់​សារពើពន្ធ​ពី​ពេលនេះ​ដល់​ខែ​មីនា​ឆ្នាំ​ក្រោយ ដែល​មាន​តម្លៃ​ប្រហែល ២,៧ ទ្រីលាន​យ៉េន ឬ​ប្រហែល ២១ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​ចំបង​ដែល​តម្រូវ​ឲ្យ​ជប៉ុន​ត្រៀម​ផលិត​លុយ​ដ៏​ច្រើន​លើសលុប​បែបនេះ គឺ​ដោយសារ​ត្រៀម​ទប់ទល់​ជាមួយ​នឹង​ការ​ឡើង​ថ្លៃ​ប្រេង និង​ត្រៀម​ដោះស្រាយ​បញ្ហា​បំណុល​មួយ​ចំនួន។

ផែនការ​របស់​រដ្ឋាភិបាល​គឺ​នឹង​ចំណាយ​ប្រមាណ ១,១៧ ទ្រីលាន​យ៉េន ឬ​ប្រហែល ៩ ពាន់​លាន​ដុល្លារ លើ​ការ​ទប់ស្កាត់​ការឡើង​ថ្លៃ​ប្រេង និង​ថវិកា​ដែល​នៅ​សេសសល់​នឹង​ទុក​ធ្វើ​ជា​ទុនបម្រុង​គ្រា​អាសន្ន។

បញ្ជាក់​ដែរ​ថា បើ​យោង​តាម​ប្រភព​ខាងលើ គម្រោង​ផលិត​លុយ​បន្ថែម​របស់​ជប៉ុន​នឹង​អនុម័ត​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ខាងមុខ៕

ប្រភព: CNA