ក្រសួងឧស្សាហកម្ម ដាក់ឲ្យប្រើប្រាស់កន្លែងផ្ទុកទិន្នន័យតម្លៃប្រមាណ ១លានដុល្លារសម្រាប់រក្សាឯកសារ

Uncategorized

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ពោធបើកជាផ្លូវការនូវមជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យជាលើកដំបូង សម្រាប់ការរក្សាឯកសារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃឯកសារ និងទុកជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ រៀនសូត្រ ការវិភាគទិន្នន័យ និងសម្រាប់អ្នកបន្តវេន ក្នុងតម្លៃប្រមាណ ​១លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សា​ហ​ក​ម្ម វិទ្យា​សា​ស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីសម្ពោធកាលពីថ្ងៃទី​១៦​ ខែ​ឧសភា​បានឲ្យដឹងថា មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ មានសារៈសំខាន់ សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០​ឆ្នាំ​ ២០ឆ្នាំ​មុន​ រហូតដល់បច្ចុប្បន្ន​ និងអនាគត​ ។ បេីទោះបីសមត្ថភាព​មជ្ឈមណ្ឌល​ទិន្នន័យ​អាចផ្ទុកឯកសារពីពេលមុន​ និងទៅមុខ​ទៀត​បាន​រយៈពេល៣ឆ្នាំ​ក៏​ដោយ​ តែយេីងអាចពង្រីកសមត្ថភាពរបស់វា​ជាបន្តបន្ទាប់​ទៀត​ តាមធនធានដែល​យេីង​មាន​ ។

លោកបន្ថែម​ថា​ ក្នុងយុគសម័យនៃការរីកចម្រេីន​ ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់​ ពីព្រោះ​ជាទីតាំងប្រមូលផ្តុំ​ឯកសារ​ ងាយ​ស្រួល​ស្វែង​រក សម្រាប់ម្រូវការសិក្សាស្រាវជ្រាវ​ រៀនសូត្រ​ ហេីយក៏ជាមជ្ឈមណ្ឌល​រក្សាសុវត្ថភាពទិន្នន័យរបស់យេីងបានជាសង្ងាត់​ និងយូរអង្វែង​ផងដែរ​ ។

មជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យ ត្រូវបានអភិវឌ្ឍន៍គឡើងដោយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) បានទទួលសិទ្ធិក្នុងការផ្គត់ផ្គង់និងកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Center)។

គួររម្លឹកថា ក្រសួង​ឧស្សា​ហ​ក​ម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបាន បង្កើត​ឡើងនៅឆ្នាំ២០២០ ដោយផ្តោតទៅលើ​បេសកកម្ម ចម្បងរបស់ក្រសួង គឺយក​ចិ​ត្ត​ទុកដាក់ និងផ្តោតជាអាទិភាពទៅលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រៅ​អំពី​ការកែទម្រង់​រចនា​សម្ព័​ន្ធ និងភារកិច្ច​សំខាន់មួយចំនួនននៃអតីតៈក្រសួងឧស្សាហកម្ម និង​សិប្ប​ក​ម្ម​៕