សមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១២៧,៨៣១ ដុល្លារសហរដ្ឋអាមេរិក និងភេសជ្ជៈចំនួន ២៥០កេស ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តាមរយៈទំព័រហ្វេកបុកផ្លូវការរបស់ខ្លួន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះសារនៅថ្ងៃអង្គារនេះថា៖ “សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ «សមាគមឧកញ៉ាកម្ពុជា» ដែលបានឧបត្ថម្ភថវិកាចំនួន ១២៧,៨៣១ ដុល្លារ និងភេសជ្ជៈចំនួន ២៥០ កេស ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសដោយឥតគិតថ្លៃ”៕