អតីត​អ្នកមាន​ដាច់គេ​នៅ​សិង្ហបុរី បាត់បង់​ទ្រព្យសម្បត្តិ​ប្រហែល ៨០% ត្រឹម​រយៈពេល​ខ្លី

អន្តរជាតិ

កាលពី​ប៉ុន្មាន​ខែ​មុន Forrest Li មាន​ទ្រព្យសម្បត្តិ​ប្រហែល ២២ ពាន់​លាន​ដុល្លារ និង​ជា​បុគ្គលមាន​បំផុត​នៅ​ប្រទេស​សិង្ហបុរី ប៉ុន្តែ​បច្ចុប្បន្ន​លោក​បាន​ជាប់​ជា​បុគ្គល​ដែល​បាត់បង់​ធនធាន​ច្រើន​បំផុត​ នៅ​ពេល​ទីផ្សារ​កំពុង​ក្រឡាប់ចាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាច​និយាយ​បាន​ថា វា​ជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​មួយ​សម្រាប់​ស្ថាបនិក Sea ដោយ​បាន​បិទ​អាជីវកម្ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ទាំងស្រុង​នៅ​ឥណ្ឌា និង​ប្រាក់ចំណូល​នៅ​អាមេរិក​វិញ​ក៏​បាន​មក​តិចតួច​ទៀត រហូត​ធ្វើ​ឲ្យ​បុរស​ម្នាក់​នេះ​របូត​ទ្រព្យសម្បត្តិ​ប្រមាណ ៨០% តាំង​ពី​ចុងខែ​តុលា។

ទោះ​បីជា​របូត​ទ្រព្យសម្បត្តិ​ប្រហែល ៨០% ក្ដី តែ​លោក​នៅ​តែ​ជា​អ្នកមាន​បំផុត​មួយ​រូប​នៅ​សិង្ហបុរី​ដដែល​ពោល​គឺ​កំពុង​មាន​ប្រហែល ៤,៧ ពាន់​លាន​ដុល្លារ នេះ​បើ​តាម​ការ​អះអាង​ពី Bloomberg Billionaires Index គ្រាន់តែ​ថា​តួលេខ​នេះ​មិន​អាច​ឲ្យ CEO ក្រុមហ៊ុន Garena ជាប់​នៅ​បញ្ជី​អ្នកមាន​បំផុត ៥០០ នាក់​លើ​លោក​ឡើយ។

មិនតែប៉ុណ្ណោះ ក្រុម​អ្នកជួញដូរ​កំពុង​តែ​ត្រៀមខ្លួន​ទទួល​ដំណឹង​អាក្រក់​ផ្សេងទៀត ដូចជា​ការ​ប្រកាស​ពី​ការ​ខាតបង់​ប្រាក់​ចំណូល​នៅ​ត្រីមាស​តំបូង ដែល​គេ​សន្និដ្ឋាន​ថា អាច​នឹង​ខាតបង់​ខ្ទង់​ ៧៤០ លាន​ដុល្លារ បើ​តាម​ការ​គណនា​ជា​មធ្យម​របស់​​ Bloomberg។

បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំទៅ Sea ក៏​បាន​របូត​ប្រាក់ចំណូល​នៅ​ត្រីមាស​ចុងក្រោយ​ផង​ដែរ ស្របពេល​ក្រុមហ៊ុន​មួយ​នេះ​បាន​ពន្លឿន​ការ​ពង្រីក​ក្រុមហ៊ុន​របស់​ពួកគេ​ផង​ដែរ៕

ប្រភព: CNA