អគ្គនាយកដ្ឋានពន្ធដារ ណែនាំពីការប្រើប្រាស់អត្រាប្ដូរ​ប្រាក់​ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់លាស់ ក៏ដូចជាជួយសម្រួល​ដល់ការអនុវត្តការ​ស្នើសុំ​បង្វិល​សង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធ អនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានណែនាំការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អត្រាប្តូរប្រាក់ផ្លូវការដែលអគ្គនាយកដ្ឋានពន្ធដារ ណែនាំនោះរួមមាន៖ អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ អត្រាប្តូរប្រាក់ផ្លូវការ​សម្រាប់​​ពន្ធលើប្រាក់បៀវត្ស អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ និងអត្រាប្តូរប្រាក់ផ្លូវការប្រចាំឆ្នាំ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានកំណត់ថា នឹងចេញផ្សាយសេចក្តីជូនដំណឹងស្តីពីអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ នៅលើ​គេហទំព័រ របស់​​អគ្គនាយ​កដ្ឋានពន្ធដារ https://www.tax.gov.kh ចាប់ពីខែមិថុនា ឆ្នាំ២០២២ តទៅ។ លិខិតបទ​ដ្ឋាន​ទាំង​ឡាយ​​ណា ដែល​​បានដាក់ឱ្យអនុវត្តទាក់ទិននឹងការប្រើប្រាស់អត្រាប្ដូរប្រាក់សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យ​ប្រកាស ត្រូវចាត់ទុក ជានិ​រាករណ៍។

អគ្គនាយកដ្ឋានពន្ធដារ ក៏សង្ឃឹមថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ដែលធ្វើសកម្មភាព​នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ ៕