ឥណ្ឌូនេស៊ី ប្រកាសអំពីកំណើនពាណិជ្ជកម្មខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ ៧,៥៦ ពាន់លានដុល្លារ

អន្តរជាតិ

ទំហំពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ចំនួនខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ ៧,៥៦ ពាន់លានដុល្លារ នៅក្នុងខែមេសា ដោយសារតែការនាំចេញញ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ស្របពេលការនាំចូលមានការកើនឡើងយឺត ជាងការរំពឹងទុក ។ នេះ បើយោងតាមទិន្នន័យពីការិយាល័យស្ថិតិ បានបង្ហាញកាលពីថ្ងៃអង្គារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញដ៏សំខាន់ សម្រាប់ទំនិញច្រើន ដូចជា ធ្យូងថ្ម ប្រេងដូង និងនីកែល បានរាយការណ៍ពីការកើនឡើងទំហំពាណិជ្ជកម្មជារៀងរាល់ខែ ក្នុងរយ:ពេល ២ ឆ្នាំចុងក្រោយ ជាមួយនឹងការកើនឡើងនៃការនាំចេញ ក៏ដូចជាការកើនឡើងនៃតម្លៃទំនិញ ។

មិនតែប៉ុណ្ណោះ បើតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានរំពឹងថា ផលចំណេញពីចំណូលពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ី មានចំនួន ៣,២៥ ពាន់លានដុល្លារ សម្រាប់ខែមេសា បន្ទាប់ពីទទួលបាន ៤,៥៣ ពាន់លានដុល្លារ ពីខែមុន។

យ៉ាងណា សម្រាប់ការនាំចូល បានកើនឡើង ២១,៩៧% លើមូលដ្ឋានប្រចាំឆ្នាំ ដល់ចំនួន ១៩,៧៦ ពាន់លានដុល្លារ ដែលទាបជាងការរំពឹងទុក ៣៤,៩៧% នៅក្នុងការស្ទង់មតិ ៕

ប្រភព: Financialpost