អាមេរិក​បង្ហើប​ថា ករណី​ធ្លាក់​យន្តហោះ China Eastern កាលពី​ខែ​មីនា ទំនង​កើតឡើង​ដោយ​ចេតនា

អន្តរជាតិ

កាលពី​ខែមីនា​កន្លង​ទៅ មាន​ករណី​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​បាន​កើតឡើង គឺ​យន្តហោះ China Eastern ខណៈ​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ ១៣២ នាក់​នៅ​លើ​យន្តហោះ​ទាំង​អស់​បាន​បាត់បង់​ជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យន្តហោះ​ប្រភេទ Boeing 737-800 បាន​ហោះ​ពី​ទីក្រុង Kunming ទៅ​កាន់​ទីក្រុង Guangzhou ប៉ុន្តែ​ចាកចេញ​ពី​ប្រលាន​មិន​បាន​ប៉ុន្មានផង​ ស្រាប់​តែ​បាត់​ការ​ទាក់ទង​ និង​ត្រូវបាន​ប្រទះ​ឃើញ​ហោះ​សំយុង​ខ្លួន​ចុះក្រោម​យ៉ាង​លឿន​ពី​រយៈ​កម្ពស់​ប្រមាណ​ជិត ៩ គីឡូម៉ែត្រ ហើយ​ឧបទ្ទវហេតុ​មួយ​នេះ​គឺ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​គ្រោះថ្នាក់​ផ្លូវអាកាស​អាក្រក់​បំផុត​ប្រចាំ​ប្រទេស​ចិន​ប្រចាំ​ទសវត្ស។

ឆ្លង​កាត់​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ខែ ថ្មីៗនេះ​ស្រាប់​តែ​មាន​តម្រុយ​មក​ថា ឧបទ្ទវហេតុ​ខាងលើ​អាច​ទំនង​ជា​កើត​ឡើង​ដោយ​មាន​ការ​បញ្ជា​ពី​ក្រោយ​ខ្នង បើ​យោង​តាម​ការ​ស្រាវជ្រាវ​ពី​ប្រអប់​ខ្មៅ​នៃ​យន្តហោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី Wall Street Journal។

ប្រភព​ដដែល​បាន​បន្ថែម​ថា របាយការណ៍​ដែល​ទទួល​បាន​ពី​ប្រអប់​ខ្មៅ​បង្ហាញ​ថា មាន​មនុស្ស​បាន​ដាក់​បញ្ជា​ឲ្យ​យន្តហោះ​មួយ​គ្រឿង​នោះ​ហោះ​ដាំក្បាល​ចុះក្រោម​យ៉ាង​លឿន ស្របពេល​ប៉ូលិស​អាមេរិក​កំពុង​ស៊ើបអង្កេត​ពី​សកម្មភាព​របស់​អ្នកបើក​យន្តហោះ​មុន​ពេល​កើតហេតុ។

ដោយឡែក មកទល់​នឹង​ពេលនេះ ក្រុម​ស៊ើបអង្កេត​របស់​ចិន​នៅ​មិនទាន់​បញ្ចេញ​ភស្តុតាង​បញ្ជាក់​ថា យន្តហោះ​ដែល​ធ្លាក់​នោះ​មាន​បញ្ហា​ផ្នែក​បច្ចេកទេស​ឡើយ ស្របពេល​កត្តា​មួយ​នេះ​កាន់តែ​ធ្វើ​ឲ្យ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​អាមេរិក​កាន់តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង៕​

ប្រភព: CNN