នៅពេលមានឱកាសលេចឡើង អ្នកមានគំនិតដឹកនាំនឹងអាចមើលឃើញពីអ្វីដែលនឹងកើតឡើងចំពោះមុខ ខណៈអ្នកដែលចាំតែដើរតាមគេ ទោះបីឃើញផ្ទាល់ភ្នែកក៏មិនជឿភ្នែកខ្លួនឯងដែរ។ ផ្ទុយទៅវិញ ពួកគេបែរជារកលេសអាងមួយចំនួនដើម្បីគេចវេះពីឱកាសទាំងនោះ។ លេសទាំងនោះមានដូចជា៖
១. អត់លុយ
គ្មានលុយ មិនមែនប្រយោគសំណួរទេ ដូច្នេះហើយ និយាយទៅក៏អ្នកមិនអាចរកចម្លើយឃើញដែរ។ ជំនួសឲ្យការនិយាយពាក្យនេះ អ្វីដែលអ្នកគួរសួរខ្លួនឯងគឺ “តើយើងនឹងរកលុយមកបានតាមផ្លូវណាខ្លះ?”
២. អត់មានពេល
គ្មាននរណាចាប់អារម្មណ៍ឡើយថា អ្នកនឹងចំណាយពេលជាមួយអ្វីខ្លះ ប៉ុន្តែគេមើលតែលើសមិទ្ធផលការងាររបស់អ្នកប៉ុណ្ណោះ។ បើអ្នកគ្រប់គ្រងពេលវេលាមិនបានល្អ សមិទ្ធផលការងាររបស់អ្នកនឹងអាចបង្ហាញឲ្យឃើញតាមនោះតែម្ដង។
៣. មិនចេះ
អ្នកគ្រប់គ្នាសុទ្ធតែឆ្លងកាត់លើកទីមួយទាំងអស់។ មិនចេះធ្វើ មិនមែនមានន័យថា ធ្វើមិនបាននោះទេ។ បើសិនជាចង់ឃើញពីសមត្ថភាពរបស់ខ្លួនឯង ខុសពីអ្វីដែលខ្លួនធ្លាប់ដឹង អ្នកត្រូវសាកល្បងសួរខ្លួនឯងថា “តើត្រូវធ្វើវាយ៉ាងម៉េច?”
៤. មិនបានរៀនផ្នែកហ្នឹងផង
ការសិក្សារកចំណេះដឹងមិនមែនចប់ត្រឹមរបងមហាវិទ្យាល័យនោះទេ។ សញ្ញាប័ត្រមួយសន្លឹកមិនបានបញ្ជាក់ពីអនាគតរបស់យើងឡើយ។ បើអ្នកឈប់រៀន គួរតែកុំរអ៊ូថាហេតុអ្វីខ្លួនមិនរីកចម្រើន ព្រោះវានឹងគ្មានថ្ងៃកើតឡើងបានឡើយ។
៥. មិនទាន់ត្រៀមខ្លួន
គ្មានសេដ្ឋីឯណាក្លាយជាអ្នកមានបានដោយសារ “សន្សំលុយទេ” ប៉ុន្តែពួកគេក្លាយជាអ្នកមាន ដោយសារ “ការរកចំណូល”
គ្មានសេដ្ឋីឯណាក្លាយជាអ្នកមានបានដោយសារ “ធ្វើការស្រួលៗទេ” ប៉ុន្តែពួកគេក្លាយជាអ្នកមាន ដោយសារ “ធ្វើការលំបាកៗ”
គ្មានសេដ្ឋីឯណាក្លាយជាអ្នកមានបានដោយសារ “ធ្វើការធ្ងន់ទេ” ប៉ុន្តែពួកគេក្លាយជាអ្នកមាន ដោយសារ “ធ្វើការឆ្លាត”
គ្មានសេដ្ឋីឯណាក្លាយជាអ្នកមានបានដោយសារ “គិតច្រើនទេ” ប៉ុន្តែពួកគេក្លាយជាអ្នកមាន ដោយសារ “ចេះគិត”
គ្មានសេដ្ឋីឯណាក្លាយជាអ្នកមានបានដោយសារ “លក់កម្លាំងទេ” ប៉ុន្តែពួកគេក្លាយជាអ្នកមាន ដោយសារ “លក់គំនិត”
គ្មានសេដ្ឋីឯណាក្លាយជាអ្នកមានបានដោយសារ “បដិសេធឱកាសទេ” ប៉ុន្តែពួកគេក្លាយជាអ្នកមាន ដោយសារ “សម្លឹងរកឱកាស”
ចេះចាប់ឱកាសហើយ បើអាចបញ្ជូនឱកាសល្អៗឲ្យមនុស្សជុំវិញខ្លួនទៀត ជីវិតអ្នកនឹងកាន់តែរីកចម្រើនទៅមុខ ៕
ភាគច្រើននៃអ្នកដែលនិយាយពាក្យនេះគឺជាមនុស្សដែល “ខ្ជិលធ្វើ”។ អ្វីក៏មិនទាន់ត្រៀម អ្វីក៏មិនទាន់មាន បើចាំទាល់តែខ្លួនមានគ្រប់បែបយ៉ាងទើបធ្វើនោះ គឺប្រាកដជាមិនបានធ្វើអ្វីឡើយ។ មនុស្សដែលអាចជោគជ័យ នៅពេលសម្លឹងឃើញឱកាស គេនឹងចាប់ផ្ដើមធ្វើវានៅពេលដែលពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់នេះហើយ។
ខ្លឹមសារទាំងស្រុងដោយឧកញ៉ា នួន អក