តម្លៃប្រេងចុងខែឧសភា ម៉ាស៊ូតចុះដល់ទៅ ៤០០ រៀលក្នុងមួយលីត្រ

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង​ស្តីពី​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​នៅ​តាម​ស្ថានីយ ​​ក្នុង​តម្លៃ​មួយ​ថ្មី ​​សម្រាប់​​ចុង​ខែ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​សេចក្តីជូនដំណឹង ​​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ​ខែ​ឧសភា ឆ្នាំ​២០២២ នោះ​​​​​គឺ៖ ប្រេងសាំងធម្មតា ៥,៦០០ រៀល/លីត្រ (ឡើង ៥០ រៀល/លីត្រ), ប្រេងម៉ាស៊ូត ៥,៤០០ រៀល/លីត្រ (ចុះ ៤០០ រៀល/លីត្រ)។