Hyundai នឹងដាក់លុយចូលជាង ១០ ពាន់លានដុល្លារ វិនិយោគនៅក្នុងសហរដ្ឋអាមេរិកដល់ឆ្នាំ ២០២៥

អន្តរជាតិ

ក្រុមហ៊ុន Hyundai Motor Group បាននិយាយកាលពីថ្ងៃអាទិត្យទី ២២ ឧសភាថា ខ្លួននឹងវិនិយោគទឹកប្រាក់បន្ថែមចំនួន ៥ ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ជាមួយក្រុមហ៊ុនអាមេរិក នៅក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់កូរ៉េខាងត្បូងមួយនេះ បានបន្ថែមទៀតថា ការវិនិយោគ ដែលត្រូវបានប្រកាស អំឡុងពេលដំណើរទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល របស់ប្រធានាធិបតី លោ ចូ បៃឌិន គឺសម្រាប់អភិវឌ្ឍន៍ទៅលើមនុស្សយន្ត រថយន្តអាចហោះបាន ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI ។

យ៉ាងណា ចំពោះការវិនិយោគថ្មីនេះផងដែរ នឹងនាំមកនូវទឹកប្រាក់សរុប ដែលបានគ្រោងទុក នៅក្នុងសហរដ្ឋអាមេរិក ដល់ជាង ១០ ពាន់លានដុល្លារ ដល់ឆ្នាំ ២០២៥ ដែលជាចំនួនកើនឡើង ពី ៧,៤ ពាន់លានដុល្លារ ដែលក្រុមហ៊ុន បានប្រកាសកាលពីឆ្នាំមុន ។

ដោយឡែក ក្រុមហ៊ុនដែលលក់រថយន្តធំបំផុតទី ៣ របស់ពិភពលោកមួយនេះ មិនបានបញ្ជាក់ប្រាប់អំពីកន្លែង ដែលខ្លួននឹងវិនិយោគទឹកប្រាក់បន្ថែម ៥ ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក នៅឡើយនោះទេ ។

បន្ថែមពីនេះ ក្រុមហ៊ុន Hyundai ក៏បានសង្កតធ្ងន់ទៀតថា ខ្លួននឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ ១៦ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០៣០ ផងដែរ ដើម្បីពង្រីកអាជីវកម្មរថយន្តអគ្គិសនី របស់ខ្លយន នៅក្នុងប្រទេសកូរ៉េខាងត្បូង ៕

ប្រភព: CNA