មានរបស់ ៤យ៉ាង ដែលត្រូវបានគេមានជំនឿជាយូរមកហើយថា វាពិតជាសំខាន់អាចនាំលាភសំណាងចូលផ្ទះ។ ជាពិសេស តាមក្បួនហុងស៊ុយរបស់ជនជាតិចិន បើចង់ឲ្យក្នុងផ្ទះមានភាពសប្បាយរីករាយ មានលុយហូរហៀរ គួរមានរបស់ ៤យ៉ាងនេះ។
១. កណ្តឹង
គេមានជំនឿថា ការភ្ជួរកណ្តឹងនៅមុខទ្វារខាងក្រៅផ្ទះ អាចជួយនាំយកលុយកាក់ មាសប្រាក់ របស់ល្អៗជាច្រើនទៀត ចូលមកក្នុងផ្ទះ។
២. កាក់បុរាណចិន
វាគឺជាប្រភេទកាក់ ដែលមានរន្ធរាងជ្រុងនៅចំកណ្តាល និងមានខ្សែក្រហមចងភ្ជាប់គ្នាចំនួន៣កាក់។ កាក់បុរាណចិននេះដែរ គេតែងដាក់ភ្ជួរជាប់នឹងទ្វារផ្ទះ ដើម្បីទទួលបានលាភនិងលុយកាក់ ប៉ុន្តែហាមមិនឲ្យលើសពី៣កាក់ ពុំដូច្នោះទេ អ្នកនឹងអាចជួបរឿងមិនល្អ។
៣. ចិញ្ចឹមត្រីមាស ឬតាំងជារូបភាពក៏បាន
តាមក្បួនហុងស៊ុយរបស់ជនជាតិចិន គេមានជំនឿថា ការចិញ្ចឹមត្រីមាស ឬដាក់តាំងជារូបភាពធម្មជាតិដូចជា ផ្កា ទឹក ក្តាន់ សេះ អាចនាំលាភសំណាងជាក់ជាមិនខាន។
៤. ដាំរុក្ខជាតិផ្សេងៗ
រុក្ខជាតិតូចធំមិនត្រឹមតែជួយផ្តល់ម្លប់និងសោភ័ណភាពប៉ុណ្ណោះទេ វាថែមទាំងអាចនាំលាភសំណាងចូលផ្ទះទៀតផង ប៉ុន្តែអ្នកត្រូវស្រោចទឹកដាក់ជីឲ្យបានល្អ ព្រោះបើវាក្រៀមងាប់ស្វិត ជាសញ្ញាមិនល្អនោះទេ៕្
ប្រភព: សប្បាយ