ផល​ប្រយោជន៍​ពី​ជំងឺ​រាតត្បាត​មួយ​តង់ ថែម​ឥទ្ធិពល​សង្គ្រាម​ទៀត ជួយ​ឲ្យ​មហាសេដ្ឋី​កើបលុយ​រាប់​លាន​ដុល្លារ

អន្តរជាតិ

អំឡុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ប្រជាជន​ទូទាំង​ពិភពលោក​មាន​ការ​ភ័យខ្លាច ប្រមែប្រមូល​ទិញ​ស្បៀងអាហារ​ស្តុក​ទុក​តាម​ផ្ទះ​រៀងៗ​ខ្លួន ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​តម្លៃ​ចំណីអាហារ​មាន​ការ​ឡើង​ថ្លៃ ហើយ​មហាសេដ្ឋី​ដែល​មាន​មុខជំនួញ​នៅ​លើ​វិស័យ​មួយ​នេះ​សំងំ​កើបលុយ​បាន​រាប់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិត នៅពេល​មាន​គ្រោះអាសន្ន​ម្ដងៗ ចំណីអាហារ និង​ថ្នាំសង្កូវ​គឺ​ពិតជា​ដើរ​តួ​យ៉ាងសំខាន់​ ហើយ​បុគ្គល​ដែល​រកស៊ី​លើ​វិស័យ​ទាំងនេះ ទទួល​បាន​ផល​ប្រយោជណ៍​ជាច្រើន​ ស្របពេល​បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន​ក្រៅ​ប្រទេស​បាន​បង្ហាញ​ថា រៀងរាល់ ៣០ ម៉ោង​ម្ដង តួលេខ​មហាសេដ្ឋី​ទូទាំង​ពិភពលោក​មាន​ការ​កើនឡើង​ជា​លំដាប់។​

ក្រឡេក​ទៅ​មើល​ស្ថិតិ​នៃ​ការ​កើន​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​នៅ​លើ​វិស័យ​ចំណីអាហារ​វិញ ក្នុង​រយៈពេល​ត្រឹម​ ២ ឆ្នាំ ទ្រព្យសម្បត្តិ​របស់​ពួកគេ​កើន​ដល់ ៤៥% ឬ​ប្រមាណ ៣៨២ ពាន់​លាន​ដុល្លារ​សរុប ដែល​នេះ​គឺ​ផ្ដើមចេញ​ពី​ការ​ឡើង​ថ្លៃ​អាហារ​ដល់ ៣០% នៅ​ឆ្នាំ ២០២១ ទាំងស្រុង។

ចំណេញ​ពី​ការ​រាតត្បាត​មធ្យម ងំ​ពួកគេ​អាច​នឹង​ពង្រីក​ខ្លួន​កាន់តែ​ខ្លាំង​ជាងមុន​ទៀត ដោយសារ​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​តម្លៃ​ចំណីអាហារ​កើនឡើង​ដល់ ២៣% នៅ​ឆ្នាំ ២០២២ ខណៈ​ឆ្នាំ​នេះ​មហាសេដ្ឋី​ថ្មី​នៅ​លើ​វិស័យ​ចំណីអាហារ​មាន​ចំនួន​កើនឡើង ៦២ នាក់។

បញ្ជាក់​ដែរ​ថា មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​បំផុត​លើ​វិស័យ F&B គឺ Jacqueline Badger Mars និង John Mars ដោយ​បុគ្គល​ទាំង ២ រូប​នេះ សុទ្ធតែ​មាន​ទ្រព្យសម្បត្តិ ៤៩ ពាន់​លាន​ដុល្លារ​ដូចគ្នា៕

ប្រភព: Businessinsider