មកស្គាល់ឧកញ៉ា ៤រូប ដែលរកស៊ីក្នុងវិស័យដឹកជញ្ជូន​និងបញ្ញើ លេចធ្លោរនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

បច្ចុប្បន្ន​វិស័យ​​ដឹក​ជញ្ជូន​ និង​បញ្ញើ​ នៅ​ប្រទេស​កម្ពុជា ​​មាន​ការ​រីក​ចម្រើន​​យ៉ាង​ខ្លាំង​ ជា​ពិសេស​​​ស្ថិត​ក្នុង​បរិបទ​​​នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ​​និង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច។ ទោះ​ជា​​រយៈពេល​ពីរ​បី​ឆ្នាំ​មក​នេះ ​​​មាន​ការ​រំខាន​ដោយ​សារ​វិបត្តិកូវីដ-១៩យ៉ាងណាក្តី ប៉ុន្តែ​វិស័យ​ដឹក​ជញ្ជូន​ ​​នៅ​តែ​​សំខាន់​​ មិន​អាច​ខ្វះ​បាន ​​ទាំង​សេវា​ដឹក​អ្នក​ដំណើរ និង​សេវាកម្ម​បញ្ញើ​ឥវ៉ាន់​​នានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះបីជាបែបនេះវិស័យ​​​​ខាង​លើ​នេះ ​​​​​មានវិនិយោគិនជាម្ចាស់ក្រុមហ៊ុន​ជា​ច្រើន​​ កំពុង​ដំណើរ​ការ​នៅ​​ពាសពេញ​​​ប្រទេស​កម្ពុជា ​ហើយ​ក្នុង​នោះ​ ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ ​មាន​ម្ចាស់​ជា​ឧកញ៉ា​ផង​ដែរ។

​​ចង់​ដឹង​ថា ​​តើ​ឧកញ៉ា​​រូប​ណា​ខ្លះ ​ដែល​រក​ស៊ី​​ក្នុង​វិស័យ​​ដឹក​ជញ្ជូន និង​បញ្ញើ ​​សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖

១. ឧកញ៉ា សួរ វីរៈ ៖ ម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស

លោកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង​បញ្ញើឥវ៉ាន់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។

ឧកញ៉ា សួរ វីរៈ ​​ដែល​មាន​ស្រុក​កំណើត​នៅ​​ខេត្តកំពង់ធំ ​​។ លោក បាន​ចាប់​ផ្តើម​​​អាជីព​មួយ​នេះ ​​តាំង​ពី​ឆ្នាំ​២០០៤​ ដែល​ពេល​នោះ ​​លោក​ទិញ​​ត្រឹម​ឡាន​តូរីស​មួយ​គ្រឿង​ ​សម្រាប់​ដឹក​អ្នក​ដំណើរ​ពី​កោះកុង ទៅ​ខេត្ត​ព្រះសីហនុ ​លើ​ផ្លូវ​គ្រួស​ក្រហម។ ប៉ុន្តែ​ពេល​នេះ​ ក្រុមហ៊ុន​របស់​លោក ​​មាន​រថយន្ត​ទំនើបៗ​ជាង ៦០០​គ្រឿង​ សម្រាប់​ដឹក​អ្នក​ដំណើរ និង​បញ្ញើអ៊ីវ៉ាន់នៅ​ទូទាំង​ ២៥​រាជធានី-ខេត្ត ក្រុង។

២. អ្នកឧកញ៉ា សៀ ឫទ្ធី ៖ អគ្គនាយកក្រុមហ៊ុន Worlds Bridge Group

អ្នកឧកញ៉ា សៀ ឫទ្ធី គឺជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា មិនតែប៉ុណ្ណោះលោកក៏ជាបុគ្គលឆ្នើមមួយរូបក្នុងចំណោមមហាសេដ្ឋីលំដាប់កំពូលល្បីៗជាច្រើនរបស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្ន​លោក​កាន់កាប់មុខ​ជំនួញ​​​ជាង​ ៣០​​ក្រុម ហើយ​ក្នុង​នោះ​ក៏​មាន​មុខ​ជំនួញ​​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផង​ដែរ​គឺ ក្រុមហ៊ុន Kerry Express (សេវាកម្មដឹកជញ្ជូនបញ្ញើរហ័ស)។

៣. ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក្រុមហ៊ុន Jet’s Express

ក្រុមហ៊ុន jet’s Express cambodia ត្រូវបានផ្ដួចផ្ដើមគំនិតនាដើមឆ្នាំ ២០២១ ក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិកូវីដ-១៩ ដោយមានការគាំទ្រពីបុគ្គលិកសាខានៅក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈវិស័យដឹកជញ្ជូនបញ្ញើរហ័សក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនJet’s Express bambodia មានសេវាកម្មបញ្ញើរហ័ស មានការធានាលើការបាត់បង់ ឬបាក់បែកទំនិញរបស់ប្រជាពលរដ្ឋ មានការទទួលខុសត្រូវខ្ពស់ និងមានសេវាកម្មគ្រប់គ្រងឃ្លាំង សេវាដឹកជញ្ជូនអន្តរជាតិ ដែលមានការដឹកនាំតាមកប៉ាល់ សេវាបញ្ញើទំនិញពីក្រៅប្រទេស និងសេវាកម្មប្រឹក្សាយោបល់ទាក់ទងទៅនឹងការគ្រប់គ្រង។ សម្រាប់ផែនការក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន គ្រោងបង្កើតសាខាបន្ថែមឱ្យដល់ ១០០០ សាខា ដើម្បីចាប់យកចំណែករបស់ទីផ្សារសេវាបញ្ញើទូទាំងប្រទេស និងក្នុងគោលដៅនាំកេរ្តិ៍ឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិ។

៤. ឧកញ៉ា ហេង បូរិន ៖ ប្រធានក្រុមប្រឹក្សាភិបាល អាឡាដាំង អិច ប្រេស (ដឹកជញ្ជូនទំនិញអនឡាញ)

លោកឧកញ៉ា ហេង បូរិន ត្រូវបានគេដឹងថា គឺជាអ្នកជំនួញម្នាក់ ដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃ។

លោក​ ក៏ជាអគ្គនាយក ប្រសិទ្ធិភាព ក្រេឌីត ភីអិលស៊ី, ប្រធានក្រុមប្រឹក្សាភិបាល អាឡាដាំង អិច ប្រេស (ដឹក​ជញ្ជូនទំនិញអនឡាញ), សហស្ថាបនិក អង្គរ អ៊ីប៊ុកឃីង អិចប្រេស (ដឹកជញ្ជូនមនុស្ស) និង​ជា​ម្ចាស់​បុរី ហេង បូរិន ។