Tesla គ្រោង​ការបើករោងចក្រផលិតរថយន្តអេឡិចត្រូនិកលើកដំបូងនៅតំបន់អឺរ៉ុប

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នផលិតរថយន្តអេឡិចត្រូនិករបស់សហរដ្ឋអាមេរិក Tesla (TSLA.O) បានឯកភាពដើម្បីទិញនូវដីមួយទីតំាងនៅជាយទីក្រុងប៊ែកឡំាង ប្រទេសអាឡឺម៉ង់ដែលជាជំហានមួយកាន់តែរំកិលឈានទៅរកការបើករោងចក្រផលិតរថយន្តអេឡិចត្រូនិកនៅក្នុងតំបន់អឺរ៉ុប នេះបើយោងតាមអាជ្ញាធរថ្នាក់តំបន់បាននិយាយកាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកា ឆ្នំាមុនបានប្រកាសថាខ្លួនមានផែនការដើម្បីកសាងនូវរោងចក្រដ៏ធំសម្បើមមួយនៅក្នុងទីប្រជុំជន Gruenheide ស្ថិតនៅភាគខាងកើតប្រទេសអាឡឺម៉ង់ដោយដាក់ឈ្មោះថា ផលិតនៅប្រទេសអាឡឺម៉ង់។

នាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Teslaបានឯកភាពលើកិច្ចព្រមព្រៀងទិញជាមួយនឹងរដ្ឋ Brandenburg លើទំហំផ្ទៃដីប្រមាណជា៣០០ហិចតា ខណៈដែលគណៈកម្មការហិរញ្ញវត្ថុសភាប្រចំារដ្ឋបានឯកភាពលក់កាលពីថ្ងៃទី០៩ ខែមករា។

ដោយយោងតាមស្រ្តីអ្នកនំាពាក្យក្រុមហ៊ុនTesla បាននិយាយឱ្យដឹងថា កិច្ចព្រមព្រៀងលក់ដីឡូត៍នោះមានតម្លៃប្រមាណជា៤០.៩១លានអឺរ៉ូ (៤៥.៣៥លានដុល្លារអាមេរិក)។ លោកស្រីបានបន្តទៀតថា ក្នុងតម្លៃនេះអាចនឹងមានការកែប្រែខ្លះ។

ក្រុមអ្នកនយោបាយ សហជីព និងក្រុមផ្នែកឧស្សាហកម្មរបស់អាឡឺម៉ង់បានស្វាគមន៍ដល់ចំណាត់ការទិញរបស់ក្រុមហ៊ុន Tesla ហើយក៏អាចបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងរដ្ឋនេះបានប្រមាណជា៧,០០០កន្លែងផងដែរ៕

__