ក្រុម​ម៉ូតូ​ធំ SEDARAH Mc cambodia នឹង ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា នាំ​គ្នា​ជិះ​ម៉ូតូ​ទាំង​ពី​ភ្នំពេញ​យក​សៀវភៅ​ទៅ​ចែក​ជូន​សិស្ស​នៅ សាលា​ដាច់​ស្រយាល​១​ក្នុង​ខេត្ត កំពង់ធំ​

ជុំវិញ​ឧកញ៉ា

យុទ្ធនាការ​ចែក​សៀវភៅ​សរសេរ​១​ម៉ឺន​ក្បាល​​របស់​​លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា មិន​ទាន់​បញ្ចប់​នៅ​ឡើយ​នោះ​ទេ លោក​ឧកញ៉ា​ចិត្តធម៌​រូប​នេះ កំពុង​តែ​ចុះ​ទៅ​​តាម​ទី​ជនបទ​​​ដាច់​ស្រយាល​ជា​បន្ត​បន្ទាប់ ។ ថ្មីៗ​នេះ លោក​ឧកញ៉ា​បណ្ឌិត បាន​ដឹក​នាំ​ក្រុម​ម៉ូតូ​ធំ​មួយ​ក្រុម នាំ​សៀវភៅ​​នំ ព្រម​ទាំង​ថវិកា​មួយ​ចំនួន ទៅ​​ដាច់​ស្រយាល​១​ទឹក​ដី​ខេត្ត​កំពង់​ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ចុះ​ទៅ​ធ្វើ​កិច្ចការ​សប្បុរស​ដើម្បី​ជា ប្រយោជន៍​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ខាង​លើ​នេះ គឺ ឧកញ៉ា ចិត្តធម៌ ភិរម្យ វិចិត្រដារ៉ា នឹង​​ក្រុម​ម៉ូតូ​ធំ SEDARAH Mc cambodia នាំ​គ្នា​ជិះ​ពី​រាជធានី​ភ្នំពេញ ទៅ​ដល់​ទីតាំង​ចែក សៀវភៅ​នោះ​តែ​​ម្ដង ដែល​សកម្មភាព​នេះ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី 18 ខែ មករា ឆ្នាំ 2020 កន្លង​ទៅ។ ទីតាំង​សាលា​ដាច់​ស្រយាល​នោះ ស្ថិត​នៅ​ភូមិ ទៀមចាស់​​​​​​ ឃុំ កំពង់ ស្វាយ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ឈ្មោះ​​សាលា​បឋម​សិក្សា”ទួល​ក្បិល”។

លោក​ឧកញ៉ា​បណ្ឌិត ចិត្តធម៌ ភិរម្យ វិចិត្រដារ៉ា បាន​ប្រាប់​ថា ក្រុម​របស់​លោក ដែល​មាន​គ្នា​ជាង​២០​នាក់ ​បាន​ជិះ​​ម៉ូត តាំង​ពី​ភ្នំពេញ រហូត​ដល់​ទីតាំង​តែ​ម្ដង​ត្បិត​អី ស្ថានភាព​ផ្លូវ​នៅ​ទី​នោះ មាន​ការ​លំបាក​ស្មុគស្មាញ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ដោយរថយន្ត ។

ទោះបី​ជា​ការ​ចុះ​ទៅ​​ជួយ​ឧបសគ្គ​​ផ្លូវ​លំបាក ឆ្ងាយ មាន​ការ​នឿយ​ហត់​បែប​ណា​ក្ដី លោក​ឧកញ៉ា​ថ្លែង​ថា ក្រុម​ការងារ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ធ្វើ​កិច្ចការ​សប្បុរសធម៌​ ចំ​គោលដៅ​បែប​នេះ។

សាលា​បឋម​សិក្សា ទួល​ក្បិល​មានសិស្សសរុប 522 នាក់ គ្រូសរុប​19 នាក់​​ក្នុង​នោះ​សិស្ស​ម្នាក់ៗ​ទទួល​បាន​សៀវភៅ3 ក្បាលប៊ិច 2 ដើម នំ១កញ្ចប់ ចំណែក​​លោក​គ្រូ​អ្នកគ្រូ​ទទួល​បាន​ថវិកា​ចំនួន 3 ម៉ឺន​រៀល។

វា​ជា​សៀវភៅ​សរសេរ​ធម្មតា​ប៉ុន្តែ​​មាន​លក្ខណៈ​ពិសេស ត្បិត​អៅ​នៅ​លើ​​ក្រប​សៀវភៅ បាន​សរសេរ​បង្ហាញ​ពី​គោល​ដៅ​របស់​មនុស្ស​ម្នាក់ៗ​​ដែល​ចង់​បាន​នា​ថ្ងៃ​អនាគត ថា​តើ​ចង់​ធ្វើ​អ្វី? អ្នក​ជំនួញ? រាជការ? គ្រូពេទ្យ? វិស្វករ? គ្រូ​បង្វឹក?ឬ គណនេយ្យករ ជា​ដើម រួម​នឹង​ពាក្យ​ដាស់តឿន​មួយ​ចំនួន ដល់​មនុស្ស​ទូទៅ សុទ្ធតែ​ត្រូវ​បាន​​បោះពុម្ព​លើ​ក្រប សៀវភៅ​ចំនួន​១ម៉ឺន​​ក្បាល របស់​​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា សម្រាប់​ចែក​ជូន​ដល់​សិស្ស​តាម​នៅ​សាលា​ក្រីក្រ តាម​​ទី​ជនបទ​នា​ក្នុង​ប្រទេស​កម្ពុជា។

តាម​ការ​បញ្ជាក់ យុទ្ធនាការ​ចែក​សៀវភៅ​សរសេរ​១​ម៉ឺន​ក្បាល​​របស់​​លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ធ្វើ​បាន​៧លើក​មក​ហើយ ក្នុង​នោះ ខេត្ត ស្វាយរៀង ៣​លើក ខេត្ត កំពង់​ឆ្នាំ​៣​លើក នឹង ខេត្ត កំពង់ធំ​១​លើក ឆាប់ៗ​នេះ​គ្រោង​​ចុះ​ទៅ​ចែក​នៅ ទី​ដាច់​ស្រយាល​១​កន្លែង​ទៀត​នៅ ខេត្ត តាកែវ ហើយ​យុទ្ធនាការ​នេះ គ្រោង​បញ្ចប់​នៅ ក្នុង​អំឡុង​ខែ កុម្ភៈ ឆ្នាំ ២០២០​ខាង​មុខ​នេះ។

ជា​មួយ​នឹង​កិច្ចការ​ជួយ​ដល់​សង្គម​ពិសេស​លើ​វិស័យ​អប់រំ​នេះ បន្ទាប់​ពី​បញ្ចប់​​យុទ្ធនាការ​ចែក​សៀវ​ភៅ​​១ម៉ឺន​ក្បាល​​ខាង​លើ លោក​ឧកញ៉ា​បណ្ឌិត មាន​ផែន​ការ​ធ្វើ​បណ្ណាល័យ​ចល័ត​បន្ថែម​ទៀត ហើយ​​បណ្ណាល័យ​នោះ នឹង​ធ្វើ​ដំណើរ​ដឹក​សៀវភៅ​ជា​ច្រើន​ពាន់​ក្បាល ចែក​ជូន​សិស្សានុសិស្ស​ក៏​ដូច​ជា​ប្រជាជន បាន​អាន​ទៅ តាម​ទី​ដាច់​ស្រយាល ។ អ្វី​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​អាន​សៀវភៅ លោក ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា នឹង​រៀប​ចំ​ជា​ប្រាក់​​លើក​ទឹក​ចិត្ត អាន​សៀវ​ភៅ​ចប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ថែម​ទៀត មាន​ន័យ​ថា អាន​សៀវភៅ​បាន​លុយ បាន​ទាំង​ចំណេះ​ដឹង ៕