ឧកញ៉ា លី វាសនា អគ្គនាយកក្រុមហ៊ុនវាសនាម៉ារីយ៉ាអិនវេសមេនគ្រុប និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងក្រុមសហស្ថាបនិក បានបង្កើតនិងទទួលបាននូវការប្រកាសទទួលស្គាល់ការចុះបញ្ជីសមាគមជាផ្លូវការមួយឈ្មោះថា “សមាគមពាណិជ្ជកម្មឥស្លាមកម្ពុជា” ( Cambodia Islamic Business Association ហៅកាត់ថា CIBA )។
គួរបញ្ជាក់ថានៅប្រទេសកម្ពុជាមានសមាគម និង អង្គការខ្មែរឥស្លាមជាច្រើន បាននិងកំពុងប្រតិបត្តិការណ៍នៅតាមសហគន៍លើវិស័យមនុស្សធម៌និងអប់រំ -ល-។ ដោយឡែកពេលនេះលោកឧកញ៉ា លី វាសនា និងលោកជំទាវ ដាតុ (ឧកញ៉ា ) ម៉ាន ម៉ារីយ៉ាន ដែលជាអ្នកជំនួញខ្មែរឥស្លាម និងត្រូវបានកត់សម្គាល់ថាជាសហគ្រិនខ្មែរឥស្លាមវ័យក្មេងផងដែរនោះ បានបង្កើតសមាគមពាណិជ្ជកម្មឥស្លាមកម្ពុជា ដើម្បីចូលរួមអភិវឌ្ឈន៍សហគមន៍ខ្មែរ ជាពិសេសខ្មែរឥស្លាមក្នុងវិស័យពាណិជ្ជកម្ម ដែលលោកគិតថាបច្ចុប្បន្នវិស័យនេះជាវិស័យអទិភាព សម្រាប់ចូលរួមអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព។
លោកឧកញ៉ាបន្តថា សមាគមនេះក៏និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង សាមគ្គីភាពរវាងពាណិ្ជករ និងពាណិជ្ជករខ្មែរឥស្លាម ពាណិជ្ជករទូទៅដែលមិនមែនជាឥស្លាម តាមរយៈកម្មវិធីជួបប្រជុំផ្សេងៗ ហើយលោកឧកញ៉ា ក៏បានប្រកាសសូមគោរពអញ្ជើញពាណិជ្ជករទូទៅ និងពាណិជ្ជករខ្មែរឥស្លាមទាំងអស់គាំទ្រនិងចូលរួមទាំងអស់គ្នា ។
លោកឧកញ៉ា បានមានប្រសាសន៏ថា គោលបំណងដែលលោកឧកញ៉ាបង្កើតសមាគមពាណិជ្ជកម្មឥស្លាមកម្ពុជានេះឡើង គឺមានបំណង ចងក្រង និងបង្កើតសាមគ្គីភាពរវាងអាជីវករ សហគ្រិន អ្នកជំនួញ វិនិយោគិន នានា ដើម្បីផ្លាស់ប្តូរគំនិត ចំណេះដឹង បទពិសោធន៏ លើវិស័យពាណិជ្ជកម្ម ដោយឧកញ៉ាប្រធានសមាគមលើកឡើងថា សមាគមនេះនិងខិតខំ លើកស្ទួយ គាំទ្រ បណ្តុះបណ្តាលចំនេះដឹងពត៌មានពាណិជ្ជកម្ម ជំរុញ កៀងគរ រកដៃគូរ និងសហកាដឹកនាំសហគ្រិន និងសហគ្រិនដែលទើបបង្កើតថ្មីចូលទៅក្នុងវិស័យពាណិជ្ជម្ម និងអាចចូលទៅក្នុងទីផ្សារពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលលោក ព្រមទាំងចូលរួមជាមួយស្ថាប័នពាណិជ្ជកម្មនិងសង្គមនានា ដើម្បីអោយមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចដល់សមាជិក សមាជិកា ឬសហគ្រិន និងប្រទេសជាតិ ។
ដូច្នេះលោកឧកញ៉ា បានអំពាវនាវដល់សហគ្រិន អ្នកជំនួញ អ្នកវិនិយោគិន ដែលកំពុងប្រកបអាជីវកម្មនានា ដូចជាវិស័យកសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៏ សំណង់ និងវិស័យអចលនវត្ថុ ជាដើម
អាច ចូលរួមជាសមាជិក-សមាជិកាសមាគមពាណិជ្ជកម្មឥស្លាមកម្ពុជាបាន។ ហើយលោកឧកញ៉ា បន្ថែមថាសមាគមនេះមានគោលដៅជ្រើសរើសតែងតាំងសមាជិក សមាជិកាមួយចំនួន ជាប្រធានសាខាសមាគមពាណិជ្ជកម្មឥស្លាមកម្ពុជាប្រចាំ ២៥ រាជធានី ខេត្ត ក្រុងទូទាំងព្រះរាណាចក្រកម្ពុជាផងដែរ ដើម្បីអោយងាយស្រួលក្នុងការប្រតិបត្តិការងារសមាគម៕