កាលពីថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ លោកឧកញ៉ា ហេង បូរិន អគ្គនាយកគម្រោងបុរី ហេង បូរិន បានដឹកនាំក្រុមការងាររៀបចំពិធីបុកគ្រឹះសាងសង់ផ្ទះប្លុកថ្មី ប្លុក B ជាបន្តទៀត ឆ្លើយតបតាមតម្រូវការរបស់អតិថិជន។
កម្មវិធីបុគ្រឹះបើកការដ្ឋានសាងសង់ប្លុកថ្មីនេះ ក៏មានការសែនក្រុងពាលីដោយផ្ទាល់ពី លោកឧកញ៉ា អគ្គនាយក ហេង បូរិន និងក្រុមការងារ បុរី ហេង បូរិន គ្រុប តាមបែបបទប្រពៃណីខ្មែរផងដែរ។ ដើម្បីជាការអបអរសាទរក្នុងឱកាសបុកគ្រឹះបើកប្លុក B ក្នុងគម្រោងបុរីនោះដែរ លោកឧកញ៉ាអគ្គនាយក ហេង បូរិន ក៏បានផ្ដល់នូវប្រូម៉ូសិនបញ្ចុះតម្លៃ និងការថែមជូនពិសេសៗជាច្រើន។ ក្នុងនោះរួមមានដូចជា៖
- បញ្ចុះតម្លៃចាប់ពី $800 ទៅ $10,000
- មានការបន្ថែមជូន
- ម៉ាសុីនត្រជាក់ 1 គ្រឿង
- ទូទឹកកក 1 គ្រឿង
- ម៉ាសុីនបោកសំលៀកបំពាក់ 1 គ្រឿង
- ទូតាំងផ្ទះបាយ 1 ឈុត
ការថែមជូនកាដូដ៏ពិសេសនេះ គឺសម្រាប់តែអតិថិជន ដែលអញ្ជើញមកទិញ ១៥ផ្ទះ ដំបូងតែប៉ុណ្ណោះ!
ក្រៅពីលក្ខខណ្ឌបញ្ចុះតម្លៃ និងការថែមជូនដ៏ច្រើនខាងលើហើយ ខាងក្រុមហ៊ុន បុរី ហេង បូរិន ក៏បានផ្ដល់ជូននូវការបង់រំលស់ងាយៗថែមទៀតផង។ អតិថិជន ដែលមិនទាន់មានប្រាក់ដុល អាចសិក្សាល.ខបង់ប្រាក់កក់ និងល.ខ រំលស់បន្តបាន ដោយបងប្អូនកាន់តែកក់ប្រាក់ត្រឹមតែ 500$ ភ្ជាប់ឯកសារអត្តសញ្ញាណប័ណ្ណ ១សន្លឹក ហើយបង់ប្រចាំខែត្រឹមតែ $290 ឡើងជាមួយបុរីផ្ទាល់ រយៈពេល 15ខែ ដោយគ្មានការប្រាក់។
គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុន អភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៣ហិចតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងប្រភេទ E2 ។
គ្រប់ប្រភេទផ្ទះទាំងអស់របស់បុរី សាងសង់ឡើងប្រកបដោយគុណភាពរឹងមាំ ធានាគុណភាព និងទំនុកចិត្តមិនឱអតិថិជនខកបំណងឡើយ។ ទីតាំងបុរី ហេង បូរិន ស្ថិតនៅទីប្រជុំជនស្រាប់ ជុំវិញបណ្ដុំដោយបុរីធំៗ នៅកៀកផ្លូវជាតិលេខ៤ អាចប្រកបអាជីវកម្មបាន មានសុវត្ថិភាព និងផាសុខភាពក្នុងការរស់នៅ។ ក្នុងបុរី មានផ្លូវខ្វាត់ខ្វែង ផ្លូវនីមួយៗទៀតសោត ធំទូលាយ ងាយស្រួលធ្វើចរាចរណ៍ ឯផ្ទះវិញ ក៏សាងសង់ឡើងពេញខ្នាត មានចាប់ពីទំហំ 4.2m X 14m និងទំហំ 4.2m X 16m។ ទំហំដីមានចាប់ពី 4.2m x 25m ខាងមុខផ្ទះសល់ 7m ក្រោយសល់ 1.50m ធំទូលាយ និងងាយស្រួលចតរថយន្តមុខផ្ទះបានយ៉ាងងាយស្រួល។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 015887070 / 068887070 / 078887070 ៕