ផ្សារ​ទំនើប Big C ចុះ​កិច្ច​ព្រមព្រៀង​គ្រប់គ្រង Kiwi Mart ១៨ ​សាខា​នៅ​កម្ពុជា

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ Big C Supercenter Plc ដែល​ជា​ក្រុមហ៊ុន​លក់​ទំនិញ​រាយ​នាំ​មុខ​នៅ​ប្រទេស​ថៃ បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​យក Kiwi Mart ដែល​ជា​ក្រុមហ៊ុន​លក់​ទំនិញ​រាយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​យើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​​ Gary Hardy ដែល​ជា​ទីប្រឹក្សា​នៃ Big C Supercenter និង​ Big C Supercenter នៅ​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យក Kiwi Mart នៅ​កម្ពុជា​កាលពី​សប្ដាហ៍​មុន ស្របពេល​តម្លៃ​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ។

“​កិច្ចព្រមព្រៀង​ Kiwi Mart គឺជា​កូនសោ​សំខាន់​សម្រាប់ Big C និង​ក្រុមហ៊ុនមេ Berli Jucker Plc សម្រាប់​ពង្រីក​អាជីវកម្ម​នៅ​អាស៊ាន រួម​ទាំង​កម្ពុជា​ផង​ដែរ”។ នេះ​បើ​តាម​សម្ដី​របស់​លោក Gary បាន​និយាយ។

បញ្ជាក់​ដែរ​ថា ​កិច្ចព្រមព្រៀង​ខាងលើ​គឺ​អនុញ្ញាត​ឲ្យ Big C គ្រប់គ្រង​ Kiwi Mart ទាំង ១៨ សាខា​នៅ​កម្ពុជា​ ដែល ១៧ សាខា​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ និង​មួយ​ទៀត​នៅ​ខេត្ត​កំពត។

Kiwi Mart គឺ​មាន​វត្តមាន​តំបូង​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ដែល​ជា​ម៉ាត​សម្រាប់​លក់​ទំនិញ ២៤ ម៉ោង​ មាន​ផលិតផល​ជាច្រើន​មុខ រាប់​តាំង​ពី​ផលិតផល​ក្នុង​ស្រុក និង​បរទេស​ដូចជា បារាំង ថៃ​ជាដើម ក្នុង​គោលបំណង​បំពេញ​តម្រូវ​ការ​អតិថិជន​ទាំង​ក្នុង​ស្រុក និង​បរទេស៕​

ប្រភព: Bangkokpost