ម្តាយឧកញ៉ា ឫទ្ធី សំណាង និយាយពាក្យ១ឃ្លា ក្រោយក្រុមភ្នំពេញក្រោន ឈ្នះពានលីគឆ្នាំ២០២២

ជុំវិញ​ឧកញ៉ា

លោកជំទាវ សុក ស៊ីដា ដែលជាម្តាយ​របស់​ឧកញ៉ា ឫទ្ធី សំណាង ​​បាន​និយាយ​ពាក្យ​មួយ​ឃ្លា​​ ​​បន្ទាប់ពី​ក្រុម​បាល់ទាត់​ភ្នំពេញក្រោន ឈ្នះ​​លើ​​ក្រុម​វិសាខា ​​២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​​លើក​ពាន​លីគ​កំពូល​កម្ពុជា Cambodian League Cup 2022 ​​កាល​ពី​យប់​មិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ​​​បាន​មាន​ប្រសាសន៍​ថា៖ “អរគុណសម្រាប់អ្នកគាំទ្រ ក្រុមកីឡាករ និងថ្នាក់ដឹកនាំ​ គ្រូបង្វឹកទាំងអស់ ដែលបានប្រឹងប្រែងសម្រាប់ពានរង្វាន់មួយនេះ ហើយខ្ញុំជឿជាក់ថាកូនប្រុសខ្ញុំនឹងរីករាយជាមួយអ្នកទាំងអស់​គ្នា”។ បន្ថែម​ពី​នេះ សម្រាប់​ក្លិប​ភ្នំពេញក្រោន ក៏​សូម​ឧទ្ទិស​ពាន​រង្វាន់​ដ៏​អស្ចារ្យ​មួយ​នេះ ជូន​ដល់​ដួង​វិញ្ញាណខន្ត​​លោក​ឧកញ៉ា​ផង​ដែរ។

គួរ​រំឭក​ថា ឧកញ៉ា ឬទ្ធី សំណាង បានទទួលមរណៈភាព ត្រឹមវ័យ ៤១ឆ្នាំ កាលពីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយសារតែជំងឺរ៉ាំរ៉ៃជាយូរមកហើយ៕