ឧកញ៉ា ហ៊ួត ជា បង្ហើប​ពី​គម្រោង​នាំ​ផលិត​ផល​អេឡិច​ត្រូនិច​​​ ពីអាមេរិកមកលក់​ក្នុងទីផ្សារ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឧកញ៉ា ហ៊ួត ជា ស្ថាបនិកនិងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ បាន​បង្ហើប​ពីគម្រោង​​នាំចូល​សម្ភារៈ​អេឡិត្រូនិច មកលក់ឆាប់ៗនៅក្នុង​ទីផ្សារ​ប្រ​ទេស​​កម្ពុជា ដោយសម្ភារៈ​អេឡិចត្រូ​និច​​​នេះ ជាផលិតផលម៉ាកល្បី ជារបស់ក្រុមហ៊ុនដ៏ធំមួយនៅអាមេរិក ដែលមាន​ការប្រើប្រាស់ជុំវិញ​ពិភព​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះបីជាមិនបង្ហើបពីម៉ាកផលិតផល ប៉ុន្តែឧកញ៉ា ហ៊ួត ជា បានឲ្យដឹងថា ឳកាសទទួលបានការ​វិនិយោ​គ​​​លើការនាំចូល​ស​ម្ភា​រៈ​​​អេឡិត្រូនិចនេះ កើតមាននៅក្នុងក្នុង​ដំណើរទស្សនកិច្ច និងធុរកិច្ច​ទៅ​សហ​រដ្ឋ​អាមេរិក រួមជាមួយក្រុមប្រតិភូ​សភា​ពាណិ​​ជ្ជកម្ម​កម្ពុជា ដោយបានជួបជាមួយ​សមាគម​ប្រ៊េនឆាយ​ដ៏ធំ នៅសហរដ្ឋអាមេរិក ។

​គួរបញ្ជាក់ថា ក្នុងនាមជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ហ៊ួត ជា ស្ថាបនិក និងជា​អគ្គនា​យកប្រតិបត្តិក្រុម​ហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ បានរួមដំណើរជាមួយក្រុមប្រតិភូស​ភាពា​ណិ​ជ្ជ​កម្ម​កម្ពុជា ​ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ធ្វើដំណើរទៅកាន់ទឹកដីអាមេរិក ដើម្បីបំពេញ​ទស្សនកិច្ចធុរកិច្ចរយៈពេល ៨ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។

ក្នុង​ដំណើរទស្សនកិច្ច និងធុរកិច្ច​ទៅ​សហរដ្ឋអាមេរិកនេះ ស​ភាពា​ណិ​ជ្ជ​កម្ម​កម្ពុជា ក៏រំពឹងថា​​​នឹង​​មាន​ការ​ជម្រុញ​​ពាណិជ្ជកម្ម​​រវាង​កម្ពុជា-អាមេរិក ដោយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ស្នើ​សុំ​ឱ្យ​ភាគី​អាមេរិក​បន្ត​ការ​អនុគ្រោះ​ពន្ធ GSP រួម​ទាំង​​​ចង់​ឱ្យ​ប្រទេស​ទាំង​ពីរ​​មាន​កិច្ច​ទំនាក់ទំនង​​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ និង​កាន់​តែ​ធំ ៕