យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសអ៊ីស្រាអែល និងអារ៉ាប់រួម UAE នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅទីក្រុងឌូបៃនៅថ្ងៃអង្គារខាងមុខ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង ២។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អ៊ីស្រាអែល។
ប្រភពដដែលបានបន្ថែមថា កិច្ចព្រមព្រៀងមួយនេះនឹងលើកលែងពន្ធទំនិញប្រមាណ ៩៦% រាប់បញ្ចូលទាំងផ្នែកចំណីអាហារ កសិកម្ម គ្រឿងសំអាង ឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំសង្កូវ និងច្បាប់មួយចំនួនថែមទៀត។
បញ្ជាក់ដែរថា UAE និងអ៊ីស្រាអែលបានចាប់ផ្ដើមក្លាយជាដៃគូពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ ២០២០ ដោយមានអាមេរិកជាអ្នកបើកផ្លូវ ស្របពេលកិច្ចព្រមព្រៀងមួយនេះគឺជា កិច្ចព្រមព្រៀងដំបូងរបស់អ៊ីស្រាអែលជាមួយនឹងប្រទេសនៅអារ៉ាប់៕