ឧកញ៉ា ស្រី ចាន់ថន ត្រៀមបង្កើតទីលានប្រណាំងឡាន ឱ្យទំនើបទាន់ប្រទេសជិតខាង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន​ Jet’s Group និង Skyland 7N ​​​កំពុង​ត្រៀម​រៀបចំ​បង្កើត​ទីលាន​ប្រណាំង​រថយន្ត​ និង​ប្រណាំង​ម៉ូតូ​ ឱ្យ​ទំនើប​ទាន់​​សម័យ​ ដូច​​​បណ្តា​ប្រទេស​ជិត​ខាង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​​ឧកញ៉ា ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​​យប់​ថ្ងៃ​ចន្ទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ​​បាន​លើក​ឡើង​ថា​ លោក​សូមវាយតម្លៃ​ខ្ពស់ ទៅលើយុវជនជំនាន់ក្រោយនេះ​ ព្រោះ​ឃើញថា​មាន​ការវិវឌ្ឍ ការកែច្នៃយានយន្ត ទោចក្រយានយន្ត បានល្អទៅតាមស្តង់ដារ ជំនាញ និងមានទីលានប្រកួតប្រជែង​អោយបានត្រឹមត្រូវ ទៅលើចំណង់ចំណូលចិត្ត របស់យុវជនជំនាន់ក្រោយ លោក​ពិតជារំភើប និង​មិនគួរឲ្យជឿ ថាយុវជនជំនាន់ក្រោយ អាចចូលរួមជាក្រុម ដើម្បីបង្ហាញពីសមត្ថភាពកែច្នៃ បានល្អខ្លាំង។ យុវជនជំនាន់ក្រោយ បានបោះជំហានទៅមុខជាបណ្តើរៗ ឲ្យទាន់ប្រទេសជិតខាង ទៅលើវិស័យកែច្នៃ យានយន្ត និងទោចក្រ​យានយន្ត​នេះ។

លោក​បាន​បញ្ជាក់​​បន្ថែម​ថា៖ “វ័យរបស់ខ្ញុំរាប់ថយក្រោយ ១៩ឆ្នាំមុន គឺខ្ញុំស្រឡាញ់និងចូលចិត្ត ប៉ុន្តែការចូលរួម នៅមានកម្រិត យុវជននៅតិច ធ្វើឲ្យការបង្កើត ទីលានកន្លែងកែច្នៃ មិនអាចបើកដំណើរការបាន តែមកដល់​បច្ចុប្បន្ននេះ ខ្ញុំនឹងចូលរួមជាមួយនឹងយុវជនជំនាន់ក្រោយ ប្អូនៗ បងៗទាំងអស់គ្នា ដើម្បីរៀបចំទីលាន ប្រណាំង​យកល្បឿន លេងទ្រីប និងកន្លែងប្រណាំងឡាននិងម៉ូតូ ឲ្យបានលឿនបំផុត សម្រាប់ឆ្នាំក្រោយនេះ គឺអាចបើក​ដំណើរការបានសម្រាប់យុវវ័យជំនាន់ក្រោយ។ បញ្ជាក់ដោយមានការចូលរួម​ពីរយុវជនជំនាន់ក្រោយ ដែលជា​កំលាំងចិត្ត និងប្អូនប្រុសពៅរបស់ខ្ញុំ”៕​