លោកស្រី ទ្រី ដាណា៖ “ធ្វើការខ្លះដើរលំហែខ្លះ ទើបជីវិតមានន័យ”

ជុំវិញ​ឧកញ៉ា

កាលពី​ថ្ងៃចន្ទ​ម្សិល​មិញ​នេះ​ ​​លោក​ស្រី ទ្រី ដាណា ​​​អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បាន​បង្ហោះសារ​​ខ្លី​​​ដ៏​មាន​អត្ថន័យ​មួយ​នៅ​លើ​បណ្តាញ​សង្គម ​ដែល​ធ្វើ​ឱ្យ​សាធារណៈ​ជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភ្ជាប់ជាមួយ​រូបភាព​ដ៏​ស្រស់ស្អាត​ជា​ច្រើន​សន្លឹក ​​នៅ​តំបន់​រមណីយដ្ឋាន​​បៃតង​​​មួយ​កន្លែង លោកស្រី​បាន​លើក​ឡើង​ថា “ធ្វើការខ្លះដើរលំហែខ្លះ ទើបជីវិតមានន័យ”។ យ៉ាងណាក្តី លោកស្រី ពុំ​បាន​បញ្ជាក់​ប្រាប់​ទីតាំង​នៃ​តំបន់​រមណីយដ្ឋាន​នោះ​ទេ ប៉ុន្តែ​​មាន​​មតិ​មួយ​ចំនួន​បញ្ជាក់​ថា រមណីយដ្ឋាន​ដែល​លោកស្រី​ ទ្រី ដាណា​ ទៅ​កម្សាន្ត​នោះ​គឺ​នៅ​​តំបន់​ ឈៀងម៉ៃ នៃ​ប្រទេស​ថៃ។

លោកស្រី ទ្រី ដាណា​ គឺជាស្រ្តីគំរូ​ម្នាក់​ ដែលស្រ្តីជាច្រើន ចង់​យកគំរូតាម ព្រោះលោក​ស្រី​ក៏ជាមនុស្សស្រីម្នាក់ ដែលធ្លាប់ឆ្លងកាត់ជីវិតដ៏ជូរ​ចត់ ជាច្រើនរួចមកហើយ ទើបយកបទពិសោធន៍ មកប្រាប់ដល់​ស្រ្តីគ្រប់រូបឲ្យមាន​ភាពរឹងមាំ ហ៊ានក្រោកឈរ ចេញមករកស៊ីដោយខ្លួនឯង។ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២២ ក្រុមហ៊ុន ដាណា ទ្រី (ខេមបូឌា) ត្រេឌីងខូអិលធីឌី ក៏​បានបើកសម្ពោធអាគារពាណិជ្ជកម្មថ្មីមួយទៀត​ផង​ដែរ បន្ទាប់ពី​មុខ​ជំនួញ​របស់​លោកស្រី ​​ទទួល​បាន​ជោគជ័យ និង​រីក​ចម្រើន​យ៉ាង​​ឆាប់រហ័ស៕