មកស្គាល់ CEO ស្ថានីយ៍ទូរទស្សន៍ល្បីៗជាងគេនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ប្រព័ន្ធផ្សព្វផ្សាយ គឺជាកញ្ចក់ដ៏សំខាន់នៅក្នុងការអភិវឌ្ឍន៍សង្គមនិយាយជារួម ដោយឡែក សម្រាប់វិស័យសោតទស្សន៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាមានកំណើនគួរឲ្យកត់សម្គាល់ ខណៈវិស័យអនឡាយក៏បានចូលមកវាយលុកទីផ្សារការផ្សាយតាមផ្កាយរណបក្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះបីស្ថានីយ៍ទូរទស្សន៍នៅកម្ពុជាមានច្រើនក៏ដោយ ក៏មានឃើញមានទូរទស្សន៍មួយចំនួនប៉ុណ្ណោះ ទទួលបានជោគជ័យមានប្រជាប្រិយភាព។ ថ្មីកន្លងទៅ ម្ចាស់ស្ថានីយ៍ទូរទស្សន៍ចំនួន ៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់​ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា»។

ម្ចាស់ស្ថានីយ៍ទាំង ៣រូបនេះរួមាន៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky និងលោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។

ថ្ងៃនេះសារព័ត៌មានឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តមកស្គាល់ CEO ស្ថានីយ៍ទូរទស្សន៍ល្បីៗលេចធ្លោរជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន។ តើពួកគាត់ជានរណា? សូមតាមដានដូចទៅ៖

១.ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកស្ថានីយ៍ទូរទស្សន៍ ហង្សមាស និងរស្មីហង្សមាស

២.លោក ជេម មូស ជាជនជាតិចិន នាយកប្រតិបត្តិទូរទស្សន៍ បាយ័ន និងសារព័ត៌មានកម្ពុជាថ្មី

៤.លោក Rajveer Singh ជានាយកប្រតិបត្តិរបស់ស្ថានីយទូរទស្សន៍ CTN, MYTV, CNC និងក្រុមហ៊ុន CBS Digitals ហើយលោកគឺជាជនជាតិឥណ្ឌា សិង្ហបុរី។

៥.ឧកញ៉ា លី ឆូកឆៃ កូនប្រុសអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ PNN

៦.លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកាស្ថានីយ៍ទូរទស្សន៍ ថោន និងផលិតកម្មថោន

៧.លោកស្រី ឃឹម រ៉ានី គឺជាអគ្គនាយិកា និងជាម្ចាស់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍អាស៊ី​អា​គ្នេយ៍​​។ លោកស្រីជាភរិយាលោក កៅ គឹមហួន ប្រតិភូអមនាយករដ្ឋមន្រ្តី។