ទោះមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ តែស្រីលង្កា ប្រកាសដំឡើងពន្ធច្រើនសន្ធឹកសន្ធាប់

អន្តរជាតិ

ស្រីលង្កា ជាប្រទេសដែលកំពុងជាប់បំណុលបរទេសរាប់ពាន់លានដុល្លារ នៅថ្ងៃទី ៣១ ឧសភានេះ បានធ្វើការប្រកាសអំពីការដំឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីប្រមូលប្រាក់ចំណូលបន្ថែមទៀត ខណ:ប្រទេសនៅអាស៊ីអាត្បូងមួយនេះ កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត និងកំពុងស្វែងរកមូនិធិជួយសង្គ្រោះពី IMF ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ពន្ធលើតម្លៃបន្ថែម (VAT) ដែលអនុវត្តលើទំនិញ និងសេវាកម្មស្ទើតែទាំងអស់ នឹងត្រូវដំឡើងពី ៨% ទៅ ១២% ភាគរយ ជាមួយនឹងគោលការណ៍ត្រូវអនុវត្តភ្លាមៗ ខណ:ពេលដែលពន្ធសាជីវកម្មវិញ ក៏ត្រូវបានដំឡើងពី ២៤% ទៅ ៣០% ផងដែរ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

បញ្ជាក់ទៀតថា ការអនុវត្តក្នុងការដំឡើងពន្ធនេះ បានធ្វើឡើង បន្ទាប់ពីកម្រិតនៃការលើកលែងពន្ធ លើប្រាក់ចំណូលផ្ទាល់ខ្លួន នៅស្រីលង្កា ត្រូវបានបន្ទាបពី ៣ លានរ៉ូពី (៨ ៣៣០) មកត្រឹមចំនួន ១,៨ លានរ៉ូពី ក្នុងមួយឆ្នាំ ដែលធ្លាប់ត្រូវបានអនុម័តដោយ ប្រធានាធិបតី លោក Gotabaya Rajapaksa បន្ទាប់ពីគាត់បានឈ្នះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ។

តែយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីថ្មី លោក Ranil Wickremesinghe ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ បាននិយាយថា ការកាត់បន្ថយពន្ធ របស់លោក Rajapaksa បានធ្វើឱ្យរដ្ឋាភិបាល ខាតបង់ទឹកប្រាក់ប្រហែល ៨០០ ពាន់លានរូពីជារៀងរាល់ឆ្នាំ ហើយបានធ្វើមានការកើនឡើងនៃឱភាពកញ្ចប់ថវិការបស់ជាតិយ៉ាងខ្លាំង ។

លើសពីនេះ ទីភ្នាក់ងារវាយតម្លៃអន្តរជាតិ ក៏ដូចជាអ្នកសេដ្ឋកិច្ចឯករាជ្យ ក៏បានចង្អុលបង្ហាញថា គោលនយោបាយសារពើពន្ធ របស់លោក Rajapaksa គឺបានជំរុញឱ្យមានវិបត្តិហិរញ្ញវត្ថុ ក្នុងពេលបច្ចុប្បន្ននេះ ៕