LeBron James ក្លាយជា​កីឡាករ​បាល់បោះ​ដំបូង​បំផុត​លើ​លោក វិវត្ត​ខ្លួន​ជា​មហាសេដ្ឋី

អន្តរជាតិ

កីឡា​បាល់បោះ​គឺ​កំពុង​ទទួល​បាន​ការ​ពេញនិយម​យ៉ាងខ្លាំង​នៅ​លើ​សកលលោក ជាពិសេស​នៅ​អាមេរិក​តែ​ម្ដង ហើយ​កីឡាករ​ដែល​មាន​ឈ្មោះ​បោះសំឡេង​ខ្លាំង​លើ​វិស័យ​មួយ​នេះ​គឺ Michael Jordan និង LeBron James។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Michael Jordan ត្រូវបាន​គេ​ចាត់ទុក​លោក​ជា​កីឡាករ​បាល់បោះ​ខ្លាំង​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ និង​បាន​ក្លាយ​ជា​មហាសេដ្ឋី​មួយ​រូប​ ក្រោយ​ព្យួរ​ស្បែកជើង​ដកខ្លួន​ពី​តារាង​បាល់បោះ​រយៈពេល​ជិត ១០ ឆ្នាំ។

ដោយឡែក LeBron James វិញ បាន​ក្លាយជា​មហាសេដ្ឋី​មួយ​រូប ខណៈ​បច្ចុប្បន្ន​លោក​ក៏​កំពុង​តែ​ប្រកប​អាជីព​ជា​កីឡាករ​បាល់បោះ​ដដែល ហើយ​កិត្តិនាម​របស់​លោក​ក៏​កំពុង​ល្បី​ខ្លាំង រហូត​ដល់​ថ្នាក់​ផលិតកម្ម​យក្ស Warner Animation Group ផលិត​ខ្សែ​ភាពយន្ត​គំនូរជីវចល​សម្រាប់​រូបលោក​ថែម​ទៀត។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី Forbes។

ប្រភព​ដដែល​បន្ថែម​ថា James បាន​ក្លាយជា​កីឡាករ​បាល់បោះ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​វិវត្ត​ខ្លួន​ក្លាយ​ជា​មហាសេដ្ឋី អំឡុងពេល​ប្រកប​អាជីព​ជា​អត្តពលិក​នៃ​កីឡា​បាល់បោះ។

សារព័ត៌មាន​ដែល​ចុះផ្សាយ​ពី​បុគ្គល​ល្បីៗ​ទូទាំង​ពិភពលោក​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ចំណូល​របស់​ James មាន​ការ​កើនឡើង​ខ្លាំង​ពី​កុងត្រា​ធំៗ​ជាមួយ​ក្រុមហ៊ុន​យក្ស​ដូចជា Nike, AT&T, PepsiCO និង Walmart ជាដើម ហើយ​កាលពី​ឆ្នាំទៅ​លោក​បាន​ជាប់​ជា​អត្តពលិក​មាន​ចំណូល​ច្រើន​បំផុត​លើលោក​ទី ២ ថែម​ទៀត ពោល​រក​បាន​ជាង ១២០ លាន​ដុល្លារ/​ឆ្នាំ ខណៈ​បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់ LeBron James មាន​ប្រមាណ ១ ពាន់​លាន​ដុល្លារ៕