វណ្ណដា ថតស្ប៉តពាណិជ្ជកម្មលើកទឹកចិត្តអ្នកគាំទ្រ ឱ្យចេះតស៊ូ និងព្យាយាម

អាជីវកម្ម

ថ្មីៗនះ ក្រុមហ៊ុនផលិតភេសជ្ជ: ប៊ុកសីង បានបញ្ចេញនូវស្ពតពាណិជ្ជកម្មថ្មីមួយទៅលើភេសជ្ជៈប៉ូវកម្លំង ប៊ុក សុីង ដែលមានតារាចម្រៀងមានឈ្មោះ បោះសម្លេងទាំងក្នុង និងក្រៅប្រទេស វណ្ណដា បង្ហាញខ្លួនក្នុងស្ប៉តពាណិជ្ជកម្មដែលបាននាំមកនូវពាក្យពេចន៍ដ៏មានអត្ថន័យ ឆ្លុះបញ្ចំងពីការតស៊ូ ជម្នះឧបសគ្គរបស់ លោកក្នុងជីវិតពិតកំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ភេសជ្ជៈ ប៊ុក សុីង ជាក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងជួយដល់ការបង្គើនថាមពល ជំនួយស្មារតី ដែលស្ថិតនៅក្រោមពាក្យស្លោកមួយគឺ “ ប៊ុក សុីង សម្រាប់ថាមពលអ្នកប្រយុទ្ធក្នុងខ្លួនអ្នក តើអ្នកមានវាឬទ?” ដែលគោលបំណងនាំយកពាក្យស្លោកនេះផ្ទាល់គឺចង់ផ្តោតក៏ដូចជាលើកស្ទួយទៅកាន់កីឡាករ គ្រប់វិស័យកីឡាទាំងអស់ដែលកំពុងតស៊ូប្រយុទ្ធដើម្បីនាំយកមុខមាត់ជូនប្រទេសជាតិ ហើយនេះគឺជាអត្តសញ្ញណសម្គាល់ផ្ទាល់របស់ផលិតផលភេសជ្ជៈប៊ុកសុីងផងដែរ។

កាលពីឆ្នាំ ២០២១ កន្លងទៅក្រុមហ៊ុនភេសជ្ជៈ ប៊ុក សុីង បានសម្រេចចុះកិច្ចសហការ ជាមួយសិល្បករល្បីឈ្មោះលោក វណ្ណដា ធ្វើជាទូតសុច្ឆន្ទៈក្រុមហ៊ុនភេសជ្ជៈប៊ុកសុីង ដោយក្រុមហ៊ុនផ្ទាល់ បានលើកឡើងថា “ គឺចង់បានសិល្បករមានគុណភាពដូចទៅនឹងអត្តសញ្ញាណ របស់ក្រុមហ៊ុន ហើយលោក វណ្ណដា គឺជាសិល្បករស័ក្តិសមបំផុតក្នុងការធ្វើជាទូតសុច្ឆទៈ របស់ក្រុមហ៊ុនផ្ទាល់”។

បន្ទាប់ពីទទួលបាន វណ្ណដា ធ្វើជាទូតសុច្ឆទៈរួចមក ភេសជ្ជៈប៉ូវកម្លាំង ប៊ុក សុីង ក៏ចាប់ផ្តើមបោះជំហាន បង្ហាញខ្លួនលើទីផ្សារ ហើយតឹ្រមតែរយៈពេលខ្លីប៉ុណ្ណោះផលិតផលនេះទទួលបានសន្ទុះការ គាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនក៏ដូចជាទទួលបានការសរសើរយ៉ាងខ្លាំងទៅលើគុណភាពផលិតផលផងដែរ។
គួររំលឹកផងដែរថា ស្ប៉តពាណិជ្ជកម្មមួយនេះ បានបង្កប់នូវអត្ដន័យយ៉ាងជ្រាលជ្រៅ និងផ្ញើសារលើកទឹកចិត្ត ដល់យុវជនកម្ពុជា អោយចេះតស៊ូកុំចុះចាញ់ជាមួយភាពបរាជ័យត្រូវ ពងឹ្រងស្មារតី និងមានភាពក្លាហានជានិច្ចដើម្បីជម្នះឧបសគ្គនៅខាងមុខឆ្ពោះទៅរកគោលដៅ របស់ខ្លួន ៕