ធនាគារ​ពិភពលោក​គ្រោង​ជួយ​សម្ព័ន្ធមិត្ត​ចិន ១៣០ លាន​ដុល្លារ លើ​ហេដ្ឋារចនាសម្ព័ន្ធ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ធនាគារពិភពលោក​មាន​គម្រោង​ផ្ដល់​ជំនួយ​ដល់​ប្រជុំកោះ​សូឡូម៉ុង ដែល​ត្រូវ​ជា​សម្ព័ន្ធមិត្ត​របស់​មហាអំណាច​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៣០ លាន​ដុល្លារ លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់​ទឹកប្រាក់​ដែល​គ្រោង​ផ្ដល់​ឲ្យ​ប្រជុំកោះ​នៅ​ទ្វីបអូសេអានី​មួយ​នេះ គឺ​រាប់​បញ្ចូល​ទាំង​ការ​ធ្វើកំណែ​ទម្រង់​ឡើងវិញ​នូវ​ប្រលានយន្តហោះ​ប្រមាណ ៨៩ លាន​ដុល្លារ ខណៈ​គម្រោង​សាងសង់​ធំៗ​ ៣ ទៀត​ត្រូវ​ចំណាយ​ប្រហែល ៤១ លាន​ដុល្លារ។

គម្រោងធំៗ​ទាំង​ ៣ នោះ​អាច​នឹង​ទម្លាយ​ឲ្យ​ដឹង​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​នេះ ស្របពេល​គេ​សន្និដ្ឋាន​ថា ​វា​នឹង​លេច​រូបរាង​នៅ​រដ្ឋធានី Honiara ក៏​ដូចជា​ការ​អភិវឌ្ឍន៍​ស្ពាន ៤ ខ្សែ​ផង​ដែរ។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​ធនាគារ​ពិភពលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

គូសរំលឹក​ផង​ដែរថា ប្រជុំកោះ​សូឡូម៉ុង​បាន​ក្លាយជា​ទី​ចាប់អារម្មណ៍​យ៉ាងខ្លាំង​សម្រាប់​មហាអំណាច​លោក​ខាងលិច បន្ទាប់​ពី​ពួកគេ​បាន​ចុះ​អនុសញ្ញា​សន្តិសុខ​ជាមួយ​ប្រទេស​ចិន ហើយ​អនុសញ្ញា​មួយនោះ​អនុញ្ញាត​ឲ្យ​ស្ដេច​សេដ្ឋកិច្ច​នៅ​អាស៊ី​អាច​ប្រមូល​ភោគផល​ដ៏​សំបូរបែប​ពី​ប្រទេស​មួយ​នេះ​ដោយ​ងាយស្រួល៕