ប្រឡូក​ទីផ្សារ​ ២៤ឆ្នាំ Lexus ស្រាប់តែបញ្ចេញត្រកូល RX ប្ដូរ​រាង​ថ្មី ​អតិថិជន​កំពុងជញ្ជក់មាត់ពេញពិភពលោក

កម្សាន្ត

កាលពី​ពេលថ្មីៗនេះ Lexus បាន​បញ្ចេញ​នូវ​រថយន្ត​ថ្មី​ស្រឡាង​មួយ​ប្រភេទ​គឺ Lexus RX ជំនាន់​ទី ៥ ដែល​សារនេះ​វា​បាន​ផ្លាស់ប្ដូរ​រូបរាង​ថ្មី​ទាំងស្រុង​ទាំងផ្នែក​ខាងក្នុង និង​ខាងក្រៅ ខុស​ដាច់​ពី​ជំនាន់​មុនៗ​ដែល​ធ្លាប់​មាន​វត្តមាន​លើ​ទីផ្សារ​អស់​រយៈពេល ២៤ ឆ្នាំ​កន្លង​មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

All New 2023 Lexus RX បាន​បំបាត់​ចោល​ម៉ាស៊ីន​សាំង V6 និង​ជំនួស​មក​វិញ​នូវ​ជម្រើស​ជាច្រើន​រួមមាន​ដូចជា៖

  • ម៉ាស៊ីន​សាំង ៤ ស៊ីឡាំង​ទំហំ ២,៤លីត្រ Turbo អាច​ផលិត​កម្លាំង​បាន​ដល់ 275Hp និង​មាន​កម្លាំង​រមួល 317 ផោន-ហ្វីត ដំណើរការ​ដោយ​ប្រព័ន្ធ​បញ្ជា​ប្រអប់​លេខ ៨ វគ្គ​អូតូ (សម្រាប់​ម៉ូដែល RX350) និង​មាន​ជម្រើស​នៃ​ការ​បើកបរ​ទាំង FWD និង AWD។ សន្ទុះ​ល្បឿន​ពី ០ ដល់ ១០០ ​គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៧,២ វិនាទី។
  • ម៉ាស៊ីន​សាំង ៤ ស៊ីឡាំង​ទំហំ ២,៥លីត្រ Turbo អាច​ផលិត​កម្លាំង​បាន​ដល់ 246Hp និង​មាន​កម្លាំង​រមួល 233 ផោន-ហ្វីត ដំណើរការ​ដោយ​ប្រព័ន្ធ​បញ្ជា​ប្រអប់​លេខ CVT (ម៉ូដែល RX 350h) និង​មាន​ការ​បើកបរ​ជា​ AWD។ សន្ទុះ​ល្បឿន​ពី ០ ដល់ ១០០ ​គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៧,៤ វិនាទី។
  • ម៉ាស៊ីន​សាំង ៤ ស៊ីឡាំង​ទំហំ ២,៥លីត្រ Turbo អាច​ផលិត​កម្លាំង​បាន​ដល់ 246Hp និង​មាន​កម្លាំង​រមួល 233 ផោន-ហ្វីត ដំណើរការ​ដោយ​ប្រព័ន្ធ​បញ្ជា​ប្រអប់​លេខ CVT (ម៉ូដែល RX 450h + Plug-in Hybrid) និង​មាន​ការ​បើកបរ​ជា​ AWD។ សន្ទុះ​ល្បឿន​ពី ០ ដល់ ១០០ ​គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៧,៤ វិនាទី។
  • ម៉ាស៊ីន​សាំង ៤ ស៊ីឡាំង​ទំហំ ២,៤លីត្រ Turbo អាច​ផលិត​កម្លាំង​បាន​ដល់ 367Hp និង​មាន​កម្លាំង​រមួល 406 ផោន-ហ្វីត ដំណើរការ​ដោយ​ប្រព័ន្ធ​បញ្ជា​ប្រអប់​លេខអូតូ ៦ វគ្គ (ម៉ូដែល RX 500h F-Sport Performance) និង​មាន​ការ​បើកបរ​ជា​ AWD។ សន្ទុះ​ល្បឿន​ពី ០ ដល់ ១០០ ​គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៩ វិនាទី។

ក្រៅពី​មាន​ជម្រើស​ម៉ាស៊ីន​ជាច្រើន​សម្រាប់​ជ្រើសរើស​ហើយ​នោះ RX ជំនាន់​ចុងក្រោយ​លើក​នេះ មាន​រូបរាង​កាន់តែ​កាច តែ​ក៏​កាន់តែ​ប្រណីត​ជាងមុន ស័ក្តិសម​បើកបរ​ទាំង​នៅ​ក្នុង​ទីប្រជុំជន និង​នៅ​ជនបទ ដោយសារ​តែ​រថយន្ត​ប្រភេទ Mid Size SUV មួយ​នេះ​ផលិត​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ដ៏​សំបូរបែប។

ផ្ទៃខាងក្នុង​របស់​រថយន្ត​វិញ មាន​សភាព​ធំ​ទូលាយ​ជាងមុន ដោយសារ All new 2023 Lexus RX មាន​តួ​វែង​ជាងមុន ៦០ mm ទទឹង​ធំជាងមុន ១៥ mm សម្រាប់​ផ្នែក​ខាងមុខ និង ៤៥ mm នៅ​ផ្នែក​ខាងក្រោយ ហើយ​កៅអី​របស់​រថយន្ត​ទាំងមូល​បាន​ផលិត​ចេញ​ពីស្បែក​គុណភាព​ខ្ពស់ ស្របពេល​គ្រឿងបរិក្ខារ​ក្នុង​រថយន្ត​សុទ្ធតែ​ផ្ចិតផ្ចង់​ដើម្បី​ប្រស៊ី​គ្នា​ នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​វា។

បន្ទាប់​ពី​បាន​ដឹង​ពី Options និង​រូបរាង​ដ៏​កាន់តែ​កាច និង​មាន​ប្រណីតភាព​របស់ RX ជំនាន់​ចុងក្រោយ​នេះ​ហើយ ទោះ​ជា​ប្រិយមិត្ត​ចង់​ទៅ​ទិញ​រថយន្ត​នេះ​ភ្លាមៗ​ក៏​វា​មិន​ទាន់​ដាក់​លក់​លើ​ទីផ្សារ​ផង​ដែរ ពោល​វា​អាច​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ ២០២២ ឬ​អាច​ដើម​ឆ្នាំ ២០២៣ ដូច្នេះ​ប្រិយមិត្ត​អាច​សន្សំ​ថវិកា​បណ្ដើរៗ ចាំថ្ងៃ​ប្រកាស​ចេញ​នឹង​អាល​លៃលក​វៃ​ចេញ​មួយ​គ្រឿង​តែ​ម្ដង៕