ក្រុមហ៊ុនមហាសេដ្ឋី ចេន ហ្ស៊ី បង្កើតប្រព័ន្ធបង្ហាញភស្តុតាងពីភាពមិនស្មោះត្រង់របស់និយោជិត និងផ្តល់រង្វាន់ឱ្យ

ជុំវិញ​ឧកញ៉ា

ឈរជើងក្នុងពិភពជំនួញផ្នែកវិស័យអចលនទ្រព្យជាង ៧ឆ្នាំមកនេះក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយជាក្រុមហ៊ុនគំរូមួយដែលបានបង្កើតឡើងស្របតាមនិន្នាការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។ បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់ក្រុមហ៊ុនបានបង្កើតឡើងនូវលំនាំអាជីវកម្មចម្រុះមួយ ដោយផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យ គួបផ្សំនឹងការអភិវឌ្ឍលើវិស័យពាក់ព័ន្ធនានា ដូចជាមជ្ឈមណ្ឌលកម្សាន្ត សណ្ឋាគារ ធនាគារ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប របស់មហាសេដ្ឋី ចេន ហ្ស៊ី នៅកម្ពុជា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ បានធ្វើការចុះកិច្ចព្រមព្រៀងស្តីពីភាពស្មោះត្រង់របស់និយោជិត និងក្រុមហ៊ុន ដើម្បីបង្ហាញភាពស្មោះត្រង់។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ឲ្យដឹងថា បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយនិងការអនុវត្តគោលការណ៍បំពេញការងារប្រកបដោយភាពស្មោះត្រង់ និងចុះកិច្ចព្រមព្រៀងស្តីពីភាពស្មោះត្រង់សម្រាប់និយោជិតទាំងអស់ក្នុងក្រុមហ៊ុន។

ក្នុងនោះ មានសកម្មភាពហាមឃាត់ចំនួន ៥ដែលក្រុមហ៊ុនលើកឡើងដើម្បីចូលរួមក្នុងអាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈក្រុមហ៊ុនដែលខ្លួនមានភាគហ៊ុន ឬក្រុមហ៊ុនឯករាជ្យដែលខ្លួនបានបង្កើតឡើង ឬក្រុមហ៊ុនរបស់ញាតិលោហិតខ្សែផ្ទាល់របស់ខ្លួន។ល។ ក្នុងន័យនេះ ប្រសិនបើបុគ្គលណាម្នាក់បំពានប្បញ្ញត្តិនេះ ត្រូវទទួលខុសត្រូវនូវបន្ទុកពាក់ព័ន្ធ រួមទាំងការប្រគល់សងនូវផលប្រយោជន៍ឬប្រាក់ចំណេញខុសច្បាប់ ការសងសំណងចំពោះការខាតបង់ ការទទួលទំនួលខុសត្រូវពាក់ព័ន្ធ និងការប្រគល់ខ្លួនទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញប្រព័ន្ធសម្រាប់ការរាយការណ៍មកកាន់ក្រុមហ៊ុន តាមរយៈអ៊ីម៉ែល៖ [email protected][email protected]
ទូរស័ព្ទ៖ លោក Song៖0965760130(ភាសាចិន)កញ្ញា ហេង ស្រីមុំ៖ 010220339(ភាសាខ្មែរនិងចិន)។

ម្យ៉ាងវិញទៀត ប្រសិនបើការផ្តល់ភស្តុតាងនៃការរាយការណ៍នេះត្រូវបានបញ្ជាក់ថាជាការពិត នោះក្រុមហ៊ុននឹងផ្តល់ឲ្យបុគ្គលរាយការណ៍នោះនូវរង្វាន់ជាសាច់ប្រាក់ ឬសម្ភារដែលមានទឹកប្រាក់ស្មើនឹង 5% នៃទឹកប្រាក់នៃការរាយការណ៍ដែលបានបញ្ជាក់រួចហើយនោះ ដោយយោងតាមការកំណត់នៃ “វិធានគ្រប់គ្រងភាពស្មោះត្រង់”។

ការរីកចំរើនយ៉ាងសម្បើមនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនបង្កើតបានជាប្រព័ន្ធឧស្សាហកម្មអចលនទ្រព្យដ៏ពេញលេញមួយ ដែលមានលក្ខណៈជាខ្សែសង្វាក់បិទជិត។ គិតត្រឹមឆ្នាំ២០២១នេះ ក្រុមហ៊ុន ព្រីន រៀល អ៊ីស្ទេត គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធនិងស្ថាប័នសរុបចំនួន ៣០ ព្រមទាំងមានដីបម្រុងសរុបជាង ១២០០ ហិកតា ដែលអាចអភិវឌ្ឍជាផ្ទៃក្រឡាសំណង់សរុបជាង ២០ លានម៉ែត្រការ៉េ និងបានបោះទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក។

ក្រោមដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងយូអង្វែងរបស់ពាណិជ្ជករដើមកំណើតចិន អ្នកឧកញ៉ា ចេន ហ្ស៊ី បានបោះទុនវិនិយោគលើគម្រោងធំៗតម្លៃវាល់លានដុល្លារជាច្រើនគម្រោងក្នុងតំបន់ដែលមានសក្តានុពល ខណៈទីតាំងទាំងនោះ គឺជាទីតាំងយុទ្ធសាស្ត្រនៃអភិវឌ្ឍន៍។ ក្រុមហ៊ុនបាននឹងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី និងប្រទេសដទៃទៀត ដើម្បីសម្រេចនូវគោលដៅចូលទីផ្សារហ៊ុននៅហុងកុង សិង្ហបុរី និងកម្ពុជា។ល។ និងក្លាយជាក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍៕