ផាកកាហ្វេ និមិត្តសញ្ញាអាជីវកម្មខ្មែរកសាងម៉ាកយីហោរបស់ខ្លួនដោយរបៀបណា?

អាជីវកម្ម

ភោជនីយដ្ឋាន ផាកកាហ្វេ ជានិមិត្តសញ្ញាអាជីវកម្មស្នាដៃកូនខ្មែរ ដែលបង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤ គិត​មក​ដល់​ឆ្នាំ​២០២២ នេះ ​ផាកកាហ្វេមានអាយុកាល១៨ឆ្នាំ។ បច្ចុប្បន្ន ផាកកាហ្វេ បានបន្តពង្រីកសាខារហូតដល់ទៅ​ជាង ២០ សាខា​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ពង្រីក​ដល់​ខេត្ត​កំពង់ចាម និង​ក្រុង​ព្រះសីហនុជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផាកកាហ្វេ ហាងកាហ្វេ និងភោជនីយដ្ឋានបែបសុខភាពរបស់ខ្មែរដំបូងគេ ដាក់មហិច្ឆតាត្រៀមបើកសាខាបន្ថែមឱ្យបានដល់ ១០០សាខា ត្រឹមឆ្នាំ ២០២៥។ តើម៉ាកយីហោភោជនីយដ្ឋានអាហារសុខភាព ក្នុងស្រុកមួយនេះ បន្តឈរជើង និងបន្តពង្រីកខ្លួន ក្នុងទីផ្សារកម្ពុជាដោយរបៀបណា?

ការពង្រីកសាខាថ្មីបន្ថែមដូចភ្លៀងរលឹម និងគោលដៅពង្រីកសាខាថ្មីៗជាបន្តបន្ទាប់របស់ ផាកកាហ្វេ មិនមែនជារឿងចៃដន្យនោះទេ។ មានកត្តាស្នូលមួយចំនួន ដែលជាបច្ច័យធ្វើឱ្យអាហារដ្ឋានលក់ម្ហូបអាហារសុខភាពមួយនេះ បន្តឈរជើងបានរហូតដល់ជាង ២០ឆ្នាំ ក្នុងទីផ្សារកម្ពុជា។ ក្នុងនោះ រួមមាន៖​

១. រសជាតិម្ហូបអាហារ និងភេស្ជជៈ (សុទ្ធតែជាអាហារសុខភាព)

២. សេវាកម្ម

៣. បរិយាកាសទីតាំង

៤. កេរ្តិ៍ឈ្មោះ

៥. គិតគូរពីសុខភាពរបស់អតិថិជនជាចម្បង  

ជារៀងរាល់ខែ ភោជនីយដ្ឋានមួយនេះ តែងតែបញ្ចេញនូវមុខម្ហូប ឬក៏ភេសជ្ជៈបែបសុខភាព និងប្រូម៉ូសិនបញ្ចុះតម្លៃពិសេសជូនអតិថិជនរបស់ខ្លួន។ ទាំងអស់នេះហើយ ជាកត្តាទាក់ទាញមួយទៀត ដែលធ្វើឱ្យអតិថិជនរបស់ ហាងផាកកាហ្វេ ទទួលបាននូវរសជាតិម្ហូបអាហារថ្មីៗ មិនចេះជិនណាយឡើយ។ អ្វីដែលធ្វើឱ្យផាកកាហ្វេមានការល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ គឺផាកកាហ្វេ ជាហាងអត់ប្រើប៊ីចេងដំបូងគេនៅស្រុកខ្មែរ តាំងពីបើកដំបូងមក ។

អ្នក​នៅ​ពីក្រោយ​ជោគជ័យ​នៃ​អាជីវកម្ម​ផ្នែក​អាហារ​នេះ​គឺ​លោក​គុយ វ៉ាត។ លោក​គុយ វ៉ាត គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន V Trust Group ដែល​គ្រប់គ្រង​លើ​ភោជនីយដ្ឋាន​ផាក​កាហ្វេ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ទៀត។

លោក គុយ វ៉ាត អគ្គ​នាយក​ក្រុមហ៊ុន VTrust Group ចាប់​ផ្តើម​អាជីវកម្ម​នៅអំឡុង​ឆ្នាំ ២០០៤។ ក្រុមហ៊ុន​ដំបូង​ដែល​លោក​បើក​ដំណើរការ គឺ​ក្រុមហ៊ុន Atech IT Solutions បន្ទាប់​មក​ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន​អចលន​ទ្រព្យ VTrust Property Co., Ltd រោង​ម៉ាស៊ីន​កិន​ថ្ម​នៅ​ខេត្ត​កំពង់ស្ពឺ Kamhwa Stone Crushing និង​ក្រុមហ៊ុន Vtrust Appraisal Co., Ltd។ នា​ឆ្នាំ ២០០៨ លោក​បាន​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ចំនួន ២ បន្ថែម​ទៀត គឺ​ក្រុមហ៊ុន Impact Digital Advertising និង​ក្រុមហ៊ុន Phnom Penh Security Plc។

ក្រៅពីការអញ្ជើញមកភ្លក់រសជាតិអាហារគ្មានប្រើគ្រឿងផ្សំប៊ីចេង និងភេសជ្ជៈសុខភាពដ៏ច្រើនមុខ លើ Menu ផាកកាហ្វេគ្រប់សាខាងហើយនោះ អតិថិជន ក៏អាចកុម្ម៉ង់ មុខអាហារ ភេសជ្ជៈ និង ទឹកផ្លែឈើស្រស់ៗ តាមរយៈសេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេដែលអាចទំនាក់ទំនងតាមលេខ 023 990 990 ឬ អាចស្វែងទិញបាននៅលើ Apps សេវាដឹកជញ្ជូន Foodpanda, E-gets, Muuve និង Nham24 ដែលសហការណ៍ជាមួយផាកកាហ្វេផងដែរ៕