តើឧកញ៉ារូបណាខ្លះ វិនិយោគលើវិស័យអប់រំ នៅកម្ពុជា?

ជុំវិញ​ឧកញ៉ា

បណ្តាសេដ្ឋី ឬឧកញ៉ាៗ​នៅកម្ពុជា​ ភាគច្រើន​​​​វិនិយោគ​លើ​ច្រើន​​វិស័យ ដែល​​​​ទាក់ទង​នឹង​អចលនទ្រព្យ ការ​នាំ​ចេញ​-នាំ​ចូល ទូរគមនាគមន៍ ការ​ដឹក​ជញ្ជូន​ ថាមពល ប្រព័ន្ធផ្សព្វផ្សាយ​និង​ការ​កម្សាន្ត តំបន់លំហែកាយ ធនាគារ​ហិរញ្ញវត្ថុ សណ្ឋាគារនិងរមណីយដ្ឋាន ជាដើម-ល-។ យ៉ាងណាមិញ ទាក់ទង​នឹង​វិស័យ​អប់រំ​វិញ​ ក៏​មាន​​ឧកញ៉ាៗ កំពុង​តែ​វិនិយោគ​​ច្រើន​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃ​នេះ​ ឧកញ៉ាញូស៍ ​សូម​បង្ហាញ​ជូន​អ្នក​ឧកញ៉ា និង​​ឧកញ៉ាៗ​ ដែល​កំពុង​​វិនិយោគ​​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ​​ដូច​ខាង​ក្រោម៖

១. អ្នក​ឧកញ៉ា គិត ម៉េង៖ អគ្គនាយកក្រុមហ៊ុន Royal Group និង​ជា​ម្ចាស់​សាលា​អន្តរជាតិ Northbridge International School និង​ Southbridge International School។

២. អ្នកឧកញ៉ា គួច ម៉េងលី៖ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និង​ម្ចាស់មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) និងសាលារៀនអន្តរទ្វីប អាមេរិកាំង (AIS)។

៣. ឧកញ៉ា ហេង វ៉ាន់ដា៖ ម្ចាស់វិទ្យាស្ថានវ៉ាន់ដា

៤. ឧកញ៉ា តែ ឡូរិន៖ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វេស្ទើន

​​​​

៥. ជំទាវឧកញ៉ា ទេព កូលាប៖ ម្ចាស់និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU)

៦. ឧកញ៉ា ឌួង លាង៖ សាកលវិទ្យាធិការ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប

៧. ជំទាវឧកញ៉ា លឹម ឈីវហូ៖ ម្ចាស់សាលាអន្តរជាតិ CAMBODIA SHOUDU BILINGUAL INTERNATIONAL SCHOOL