មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ​នៅតែជា​មន្ទីរពេទ្យ​ ដែល​មាន​សមត្ថភាពខ្ពស់​មួយ​នៅ​កម្ពុជា​

សង្គម​ និង​សេដ្ឋកិច្ច

មន្ទីរ​ពេទ្យជោរៃ ភ្នំពេញ នៅតែជា​មន្ទីរពេទ្យ​ ដែល​មាន​សមត្ថភាព​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាមរយៈការផ្តល់​នូវបច្ចេកទេស ផ្នែកវិទ្យាសាស្ត្រ ដើម្បីព្យាបាលប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង និងកាន់មានប្រសិទ្ធភាពខ្ពស់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បច្ចុប្បន្នមានកញ្ចប់ពិនិត្យសុខភាពសម្រាប់បុរស ស្ត្រី ជាមួយតម្លៃសមរម្យ លទ្ធផលច្បាស់លាស់ ជាក់លាក់ ត្រឹមត្រូវ រហ័ស។ក្នុងនោះមន្ទីពេទ្យនេះ ក៏មានផ្តល់សេវាកម្មជាច្រើន រួមមាន៖- សេវាកម្មលាងឈាម បន្ទប់ធម្មតា- សេវាកម្មលាងឈាម បន្ទប់ VIP ធំទូលាយនិងផាសុកភាព- សេវាកម្មលាងឈាម សង្គ្រោះបន្ទាន់- វះកាត់តសរសៃដៃ ( AVF ) សម្រាប់អ្នកជម្ងឺលាងឈាម- សេវាកម្មដាក់ ( Catheter ) បង្កប់ក្រោមស្បែកសម្រាប់ការលាងឈាមរយៈពេលវែង- សេវាកម្មលាងឈាមប្រកបដោយតម្លៃសមរម្យ-លាងឈាមដោយម៉ាស៊ីទំនើប ស្តង់ដា រួមនិងសេវាកម្មពិនិត្យនិងព្យាបាលជំងឺជាច្រើនទៀត។

ក្រៅពីសេវាកម្មខាងលើផងដែរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​​កម្ពុជា​ក៏ ​បាន​សម្តែង​នូវ​មោទនភាព​ខ្លាំង​ ចំពោះ​មន្ទីរពេទ្យ​ជោរ៉ៃ​របស់​ខ្លួន​ ដែលត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ជ្រើសរើស​ឱ្យ​ត្រៀម​សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​កូវីដ១៩​។

ក្នុងពេលនោះ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ធ្លាប់បានលើកឡើងថា មន្ទីរពេទ្យជោរៃជាមន្ទីរពេទ្យ ដែលមានសមត្ថភាពមួយនៅក្នុងប្រទេសកម្ពុជា ព្រោះមន្ទីពេទ្យនេះកំពុងទទួលបាននូវប្រ​ជាប្រិយភាព សមត្ថភាព និងគុណភាពកម្រិតអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា មន្ទីរពេទ្យ ជោរ៉ៃ  បានចាប់ផ្តើមកសាងសង់តាំងពីឆ្នាំ ២០១០ ដោយបានចំណាយថវិកាអស់ប្រមាណ ៤2 លានដុល្លារ ដោយបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ​ ៥ ហិកតា និង អគារ ១ហិកតា ដែលមានទីតាំងនៅក្នុងសង្កាត់និរោធ ខណ្ឌ័ច្បារអំពៅរាជធានីភ្នំពេញ។

មន្ទីពេទ្យដ៏ធំនេះ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៤​  ក្រោមវត្តមាន សមេ្តចតេជោ  ហ៊ុន សែន   នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមវៀតណាម លោក ង្វៀន តាន់ យ៉ុង​។

កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ មន្ទីរពេទ្យជោរៃភ្នំពេញ បានចុះហត្ថលេខា MOU លើអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងគោលបំណង ដើម្បីបង្កើន និងចែក​រំលែកនូវបច្ចេកទេស ផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង ក្នុងការយក​ទៅប្រើ​ប្រាស់ ដើម្បីព្យាបាលប្រជាពលរដ្ឋកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ពិធីចុះហត្ថលេខានេះមានការចូល​រួមពីលោក ញៀន ហុងណាម អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ និងលោកសុខផុន វឌ្ឍនៈ នាយក​សាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល៕