នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារពហុមុខងារ ព្រីនស៍ ថាមស៍ សឃែ្វរ ( Prince Times Square) នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានអាហារឆ្ងាញ់ៗ និងទំនិញទាន់សម័យបំផុតនៅភ្នំពេញ ព្រីនស៍ ថាមស៍ សឃ្វែរ បើកដំណើរការសាកល្បងចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានអាហារឆ្ងាញ់ៗ និងទំនិញទាន់សម័យបំផុតនៅភ្នំពេញ ព្រីនស៍ ថាមស៍ សឃ្វែរ បានលេចរូបរាងជាផ្លូវការហើយ។
ហាងរបស់ព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានសាងសង់បែរមុខទៅផ្លូវធ្វើដំណើរ និងមានទំហំសរុប ៥,២៧៨ម៉ែត្រការ៉េ។ ព្រីនស៍ ថាមស៍ សឃ្វែរ ប្រមូលផ្តុំទៅដោយភោជនីយដ្ឋានល្បីៗជាច្រើននៅខ្មែរ ដូចជា Da Tang Restaurant ដែលមានអាហារពិសេសរបស់ទីក្រុងស៊ីអាន ប្រទេសចិន និងChuan Ma Po ដែលមានស៊ុបចង្កាក់ហិលរសជាតិ Sichuan ជាដើម ដែលអាចបំពេញនូវរាល់តម្រូវការទាំងការញ៉ាំ និងការលេងកម្សាន្ត៕