ឧកញ៉ា ខេមរៈ សិរីមន្ត តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា បានប្រកាសបើកក្រុមហ៊ុនថ្មីមួយ ប៉ុន្តែមិនមែនវិស័យអចលនទ្រព្យទៀតនោះទេ គឺលោកវិនិយោគទៅលើផ្នែកចំណីអាហារទៅវិញ។
ម្ចាស់គម្រោងដីឡូត៍ក្បែរក្រុងសៀមរាបរូបនេះ បានប្រកាសឱ្យដឹងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ថា៖ “ខ្ញុំបាទខេមរៈសិរីមន្ត សូមប្រកាសដំណឹងជូនបងប្អូនទាំងអស់អោយបានជ្រាបថា MUN LAMOO គឺជាក្រុមហ៊ុនថ្មីមួយទៀតរបស់ខ្ញុំ ដែលវិនិយោគទៅលើចំណីអាហារ ផ្នែក STEAK និង BBQ យើងខ្ញុំនឹងធ្វើការសម្ពោធឆាប់នេះហើយបើចង់ទិញ Franchise”។
ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបញ្ជាក់បន្ថែមផងដែរថា ក្នុងឱកាសបើកក្រុមហ៊ុនថ្មីនេះ បងប្អូនក៏អាចក្លាយជាដៃគូអាជីវកម្មជាមួយនឹងរូបលោកបាន ដោយកក់ត្រឹមតែ ៥០០ដុល្លារ នឹងក្លាយជាម្ចាស់ហាង LAMOO BBQ។