អារ៉ាប៊ីសាអូឌីត គ្រោង​ជះលុយ​ ៥០០ ពាន់​លាន​ដុល្លារ​សាងសង់​អគារ​ធំ​បំផុត​លើ​លោក

អន្តរជាតិ

កន្លងមក អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​ដ៏​ធំ​សំបើម​មួយ ពោល​អាណាចក្រ​ប្រេង​មួយ​នេះ​នឹង​ដាក់​លុយ​ប្រមាណ ៥០០ ពាន់​លាន​ដុល្លារ លើ​ការ​សាងសង់​អគារ​ធំ​បំផុត​លើ​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី NDTV បាន​ឲ្យ​ដឹង​ថា គម្រោង​យក្ស​ដែល​អារ៉ាប៊ីសាអូឌីត​កំពុង​យក​ចិត្ត​ទុកដាក់​នោះ​មាន​ឈ្មោះ​ថា NEOM និង​បាន​ដឹកនាំ​ដោយផ្ទាល់​ពី​សំណាក់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត Mohammed bin Salman។

ព្រះអង្គម្ចាស់​ Mohammed bin Salman មាន​បំណង​ចង់​សាងសង់​អគារ​ភ្លោះ​ខ្ពស់ៗ​មាន​កម្ពស់​ប្រមាណ ៥០០ ម៉ែត្រ និង​លាត​សន្ធឹង​ជាច្រើន​គីឡូម៉ែត្រ​ឯណោះ។

គ្រោងការណ៍ NOEM មិនមែន​ទើប​នឹង​មាន​ថ្មីៗ​ឡើយ ពោល​វា​ត្រូវបាន​ប្រកាស​ដំបូង​នៅ​ឆ្នាំ ២០១៧ ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគិន​ក្រៅស្រុក​មក​បណ្ដាក់​ទុន​ក្នុង​ប្រទេស ក៏​ដូចជា​ចង់​បង្វែរ​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត​ពី​វិស័យ​ប្រេង​តែ​មួយ​មុខ​ផង​ដែរ។

បញ្ជាក់​ដែរ​ថា គម្រោង​មួយ​នេះ​មិន​ទាន់​លេចចេញ​ព័ត៌មាន​លំអិត​នៅឡើយ ប៉ុន្តែ​លឺ​ល្ហៀងៗ​ថា ទីតាំង​ដែល​ត្រូវ​សាងសង់​នឹង​ប្រកាស​នា​ពេល​ឆាប់ៗ​ខាងមុខ ហើយ​បើ​ទោះ​ជា​វា​នឹង​មិន​ក្លាយ​ជា​សំណង់​អគារ​ខ្ពស់​បំផុត​លើលោក ប៉ុន្តែ​បើ​សិនជា​ការ​សាងសង់​អាច​ប្រព្រឹត្ត​តាម​ការ​ព្រៀង​ទុក NOEM នឹង​ក្លាយ​ជា​អគារ​ធំ​បំផុត​លើ​លោក​ជា​មិនខាន៕