ធ្លាប់​តែ​ផឹក​កាហ្វេ​មួយ​កែវ ៥ ០០០៛ តែ​​កាហ្វេ​ថ្លៃ​បំផុត​លើ​លោក​មាន​ដល់​ជាង ១០០ ដុល្លារ/កែវ

អន្តរជាតិ

កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយមមួយ​សម្រាប់​មនុស្ស​ស្ទើរ​គ្រប់​វ័យ​ ជាពិសេស​សម្រាប់​អ្នកធ្វើការ​តែ​ម្ដង ហើយ​បច្ចុប្បន្ន​ហាង​កាហ្វេ​នៅ​ស្រុក​យើង​ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង និង​មាន​សន្ទុះ​យ៉ាងខ្លាំង​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាទូទៅ តម្លៃ​របស់​កាហ្វេ​នៅ​ប្រទេស​កម្ពុជា​យើង គឺ​មាន​ចាប់​ពី ២ ០០០៛ រហូត​ដល់​ ២០ ០០០៛ ស៊ីសង​លើ​ម៉ាក​យីហោ និង​តាម​តំបន់ ដូចជា​ Admin កំពុង​សរសេរ​អត្ថបទ​នេះ​ស្រាប់​កំពុង​ទទួល​ទាន​​កាហ្វេ​ក្បែរ​ផ្ទះ​តម្លៃ ៥ ០០០៛​ប៉ុណ្ណោះ។

ប៉ុន្តែ​ជំនួស​ឲ្យ​ការ​ណែនាំ​ពី​កាហ្វេ​ធម្មតាៗ ឧកញ៉ាញូវស៍​នឹង​ទម្លាយ​ឲ្យ​ស្គាល់​ពី​កាហ្វេ​ថ្លៃ​បំផុត​លើ​លោក​វិញ​ម្ដង ដោយ​តម្លៃ​របស់​វា​មាន​ចាប់​ពី​ជាង ១០ ដុល្លារ រហូត​ដល់​ជាង ១០០ ដុល្លារ​ឯណោះ​ក្នុង​មួយ​កែវ៖

10/ Finca El Injerto តម្លៃ ១៥ ដុល្លារ​/កែវ

9/ Fazenda Santa Inês តម្លៃ ១៩ ដុល្លារ/​កែវ

8/ Molokai Coffee តម្លៃ ២៥ ដុល្លារ​/​កែវ

7/ Starbucks Quadriginoctuple Frappuccino តម្លៃ ៤៧,៣ ដុល្លារ​/​កែវ

6/ Black Ivory Coffee តម្លៃ ៥០ ដុល្លារ​/​កែវ

5/ Hacienda La Esmeralda តម្លៃ ៥៥ ដុល្លារ​/​កែវ

4/ Elida Geisha 803 តម្លៃ ៧៥ ដុល្លារ​/​កែវ

3/ កាហ្វេ​ឥណ្ឌូណេស៊ី Kopi Luwak តម្លៃ ១០០ ដុល្លារ​/​កែវ

3/ Elida Geisha Natural 1029 តម្លៃ​ ១០០ ដុល្លារ​/​កែវ

1/ Starbucks Super Venti Flat White តម្លៃ ១៤៨,៩៩ ដុល្លារ​/​កែវ

បញ្ជាក់​ដែរ​ថា ក្នុង​ចំណោម​កាហ្វេ​ទាំង ១០ ប្រភេទ​ខាងលើ កាហ្វេ Starbucks ថ្លៃ​ ដោយសារ​បន្ថែម​ចំនួន​កាហ្វេ​ដូចជា Super Venti Flat White បន្ថែម​មក​នូវ​កាហ្វេ ១៧០ កែវ និង​មាន​ជាតិ​កាហ្វេអ៊ីន​ប្រហែល ១១ ០០០ មីលីក្រាម ខណៈ​ទិន្នន័យ​ខាងលើ​គឺ​ជា​របាយការណ៍​ទទួល​បាន​ពី​សារព័ត៌មាន Therichest៕