ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន អ្នកឧកញ៉ា ចេន ហ្ស៊ី ជាប្រធានក្រុមប្រឹក្សាភិបាល នាពេលបច្ចុប្បន្ននេះ។ ព្រីនស៍ ហូលឌីង គ្រុប មានអង្គភាពជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងអតិថិជន។
អង្គភាពអាជីវកម្ម (បុត្រសម្ព័ន្ធ) សំខាន់ៗរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នៅកម្ពុជា រួមមានដូចខាងក្រោម៖
១. ក្រុមហ៊ុន Prince Real Estate Group (វិស័យអចលនទ្រព្យ)
២. ក្រុមហ៊ុន Prince Huan Yu Real Estate Group (វិស័យអចលនទ្រព្យ)
៣. ធនាគារ Prince Bank
៤. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways
៥. ក្រុមហ៊ុន Belt Road Capital Management៖ គ្រប់គ្រងការវិនិយោគភាគហ៊ុនឯកជនផ្តោតលើមហាអនុតំបន់មេគង្គ។
៦. ក្រុមហ៊ុន Awesome Global Investment Group៖ ផ្តល់សេវាកម្មកម្សាន្ត ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាគាំទ្រ។
ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប តាមរយៈអ្នកឧកញ៉ា ចេន ហ្ស៊ី តែងតែគាំទ្រឱ្យមានមូលនិធិសប្បុរសធម៌ ជាច្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ជាមួយនឹងការបរិច្ចាគប្រាក់សរុបលើសពី ១៤លានដុល្លារសហរដ្ឋអាមេរិក។ បេសកកម្មរបស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប គឺ៖ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”៕