ឧកញ៉ា អ៊ឹង ឃាង អគ្គនាយក អ៊ឹង ឃាង គ្រុប ឯ.ក និងជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រកាសលក់ដីនៅស្រុកស្រែអំបិល ក្នុងតម្លៃពិសេសបំផុតត្រឹមតែ ៩ដុល្លារក្នុងមួយមែត្រការ៉េ។
លោកឧកញ៉ា បានបញ្ជាក់ឱ្យដឹងថា ដីលក់តំលៃពិសេសបំផុត ទេសភាពស្អាត ជាប់ដៃសមុទ្រប្រវែង ៤០០០ម៉ែត្រ ចំងាយពីសមុទ្រ និងតំបន់ទេសចរណ៍ ឆ្នេរនេសាទ ៥គីឡូម៉ែត្រ ពីភ្នំពេញ ១៤០គីឡូម៉ែត្រ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
សម្រាប់ទំហំដីសរុបចំនួន ៦០ហិចតា លក់តំលៃត្រឹមតែ ៩ដុល្លារក្នុងមួយមែត្រការ៉េ (ផ្ទេរសិទ្ធប្លង់រឹង) ហើយដីកំពុងចាក់បំពេញ សាកសមបំផុត សម្រាប់ការវិនិយោគជា បុរី រីសត ផ្ទះលំហែកាយ ដីឡូត៌ ។ ល។ ជាពិសេសទៀតនោះ គឺទុករយៈពេលបង់លុយជាដំណាក់ការរហូតដល់ ៣៦ខែ៕