អតីត​មនុស្ស​ជំនិត Mark Zuckerberg កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ ពី​ករណី​កិបកេង​ប្រយោជន៍​ក្រុមហ៊ុន

អន្តរជាតិ

កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន The Wall Street Journal បាន​រាយការណ៍​មក​ថា ក្រុមមេធាវី​កំពុង​ចាប់ផ្ដើម​ស៊ើបអង្កេត​រឿងក្ដី​ទាក់ទង​នឹង​ក្រុមហ៊ុន Meta Platforms Inc. ដែល​មាន​ការសង្ស័យ​ថា អ្នកស្រី Sheryl Sandberg បាន​កិបកេង​ប្រយោជន៍​ក្រុមហ៊ុន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ​ដោយ​បាន​សម្ភាសន៍​ទៅ​កាន់​បុគ្គលិក​មួយ​ចំនួន​នៃ​ក្រុមហ៊ុន Meta និង​បាន​បង្ហើប​ថា ការ​ស៊ើបអង្កេត​បាន​ចាប់ផ្ដើម​តាំងពី​រដូវស្លឹកឈើ​ជ្រុះ​មក​ម៉្លេះ។

សារព័ត៌មាន​អាមេរិក​ខាងលើ​បាន​ទម្លាយ​ទៀត​ថា បុគ្គលិក​ក្រុមហ៊ុន Meta មួយ​ចំនួន​នឹង​ទទួល​បាន​ការ​ឃ្លាំមើល​យ៉ាង​ហ្មត់ចត់​អំពី​រឿងក្ដី​មួយ​នេះ ស្របពេល Reuters មិន​អាច​ស្នើសុំ​ការ​បកស្រាយ​ពី​ក្រុមហ៊ុន Meta ឬ​ក៏​អ្នកស្រី Sheryl Sandberg បាន​នៅ​ឡើយ។

បញ្ជាក់​ដែរ​ថា Sheryl Sandberg គឺជា​មនុស្ស​ជំនិត​របស់ Mark Zuckerberg អស់​រយៈពេល​ប្រមាណ ១៤ ឆ្នាំ​កន្លង​មក ហើយ​អ្នកស្រី​ក៏​ជា​ចំណែក​ធំ​មួយ​ជួយ​ឲ្យ Facebook ឈរ​ជើង​បាន​ខ្លាំង​ជា​បណ្ដាញ​សង្គម​ធំ​បំផុត​ក្នុង​លោក​ ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​អ្នកស្រី​ស្រាប់តែ​លាលែង​ពី​តំណែង​ជា COO ប្រចាំ​ក្រុមហ៊ុន​យ៉ាង​តក់ក្រហល់ និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ផងដែរ៕